វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព

15:44 | 17/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព (រូបថត៖ tapchithongtindoingoai.vn)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានអះអាងថាក្នុងរយៈពេលកន្លងមក ស្ថាប័នសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមនិងអង្គការសហប្រជាជាតិ មានការគាំទ្រនិងសហការគ្នាជាច្រើនជាមួយវៀតណាមជាពិសេសក្នុងវិស័យនៃការជំនះផលវិបាកនៃសង្គ្រាម និងការពារសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

វៀតណាមមានគោលបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមនិងអង្គការសហប្រជាជាតិក្នុងអំឡុងពេលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និងជាប្រធានអាស៊ានឆ្នាំ២០២០ ព្រមទាំងបន្តរួមដំណើរជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការរៀបចំសន្និសីទស្តីពីតួនាទីរបស់ស្ត្រីក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលលើកកម្ពស់សមត្ថភាព សម្រាប់សកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៃបណ្តាប្រទេសអាស៊ាននៅ វៀតណាមផងដែរ។

លោក Kamal Malhotra បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងការពារប្រទេសវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលកន្លងមក ជាពិសេសការដាក់ពង្រាយកងពេទ្រលេខ ១ និងលេខ ២ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាមតែងតែគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយមានឆន្ទៈជួយក្នុងការលើកកំពស់សមត្ថភាពក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅវៀតណាម ព្រមទាំងបន្តសម្របសម្រួលនិងអមដំណើរក្រសួងការពារប្រទេសវៀតណាម ដើម្បីរៀបចំសន្និសីទស្តីពីតួនាទីស្ត្រីដោយជោគជ័យក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅខែមេសា ឆ្នាំ ២០២០៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព