យុគសម័យ - នាថ្ងៃទី ៩ ខែមករា សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Dak Lak បានរៀបចំពិធីជួបជុំគ្នាអបអរសាទរខួបលើកទី ៤១ នៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីរបស់មាតុភូមិ និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាតស៊ូប្រយុទ្ធវាយ ផ្តួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម (7/1/1979 - 7/1/2020)។
ពិធីជួបជុំគ្នាក្នុងឱកាសរំលឹកខួបអនុស្សាវររីយ៍លើកទី ៤១ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតី (រូបថត៖ baodaklak.vn)
ក្នុងបរិយាកាសយ៉ាងកក់ក្តៅនិងឧឡារិកនៃជំនួបនេះ តំណងទាំងឡាយបានរៀបរាប់ឡើងវិញនូវប្រវត្តិវីរភាពនៃជ័យជំនះនៃសង្គ្រាមការពារព្រំដែននិរតី និងបានជួយប្រទេសមិត្តកម្ពុជាវាយផ្តួលរលំរបបប្រល័យពូជសាសន៍។ ពិធីនេះក៏ជាឱកាសមួយសម្រាប់អតីតអ្នកជំនាញនិងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានតស៊ូប្រយុទ្ធនិងធ្វើការនៅកម្ពុជា ដើម្បីជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយនិងរំភើបដោយមានការចាប់អារម្មណ៍ពីបក្សនិងរដ្ឋក្នុងកម្លាំងនេះ។
ទិដ្ឋភាពនៃពិធីជួបជុំគ្នា (រូបចត៖ baodaklak.vn)
នៅក្នុងជំនួបនេះអនុប្រធានអចិន្ត្រៃយ៍សមាគមមិត្តភាពវៀតណាម - សមាគមមិត្តភាពកម្ពុជា - វៀតណាមខេត្ត Dak Lak លោក Nguyen Mai Soa បានសង្កត់ធ្ងន់ថាសតវត្សរ៍ទី ២០ បានឃើញព្រឹត្តិការណ៍មនុស្សធម៌និងសុចរិតមួយគឺកងទ័ពនិងប្រជាជនវៀតណាមជួយប្រជាជនប្រទេសជិតខាងកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏ព្រៃផ្សៃ ព្រមទាំងជួយប្រជាជនរស់រានមានជីវិតឡើងវិញដើម្បីកសាងប្រទេសជាតិ ពីគំនរផេះផង់ ។
ក្រោយពីរយៈពេល ១៣ ឆ្នាំនៃការបង្កើតរហូតមកដល់ពេលនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Dak Lak បានទាក់ទាញសមាជិកជិត ១.៩០០ នាក់មកចូលរួមប្រជុំជីវភាពនេះ។ សមាគមបានបំពេញភារកិច្ចនយោបាយប្រកបដោយប្រសិទ្ធិភាពក្នុងកិច្ចការការបរទេសរបស់ប្រជាជនដោយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដើម្បីពូនជ្រុំចំណងមិត្តភាព(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baodaklak.vn)


មតិពីមិត្តអ្នកអាន