ផ្សារនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

11:14 | 24/12/2019 (ប្រភព៖ ប្រភព៖ information.gov.kh សរុបដោយ ហេង វុធ្ធី)

ផ្សារនៅតាមបណ្ដោយព្រំដែនកម្ពុជា និងវៀតណាម ដែលមានទីតាំងស្ថិតនៅក្នុង​ស្រុ​ក​មេ​​មត់ ខេត្តត្បូងឃ្មុំ​របស់កម្ពុជា និងខេត្តតៃនិញរបស់ប្រទេសវៀតណាម ដែលនេះគឺជាផ្សារ​លើក​ដំបូងមា​ន​ឈ្មោះថា «ផ្សារ​គំរូព្រំដែនកម្ពុជា (ផ្សារដា)» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោ​ម​អធិបតីភាព​ដ៏​ខ្ពង់​​ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​​រាជាណា​ច​ក្រ​​កម្ពុជា និងឯកឧត្ដម ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយក​រដ្ឋ​មន្ត្រី​នៃសា​ធារ​ណ​រដ្ឋ​សង្គម​និយមវៀតណាម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​​រាជាណា​ច​ក្រ​​កម្ពុជា និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយក​រដ្ឋ​មន្ត្រី​នៃសា​ធារ​ណ​រដ្ឋ​សង្គម​និយមវៀតណាម (រូបថត៖ information.gov.kh)

ផ្សារគំរូព្រំដែនកម្ពុជា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារី ត្បូងឃ្មុំ ក្នុងភូមិដារ​កណ្តោ​ល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្ថិតនៅលើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយ​ប្រមាណជា៣០០ម៉ែត្រ​ពី​ព្រំ​ដែ​នកម្ពុជា-វៀតណាម។ ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានបើក​ការ​ដ្ឋានសាង​សង់នៅ​ឆ្នាំ២០​១​៨​ ដោយចំណាយថវិកាជិត ២លានដុល្លារអាម៉េរិក ដែលជា​ថវិកា​របស់រដ្ឋា​ភិ​បាល​វៀតណាម។ ផ្សារ​នេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។

ពិធីកាត់ខ្សែពរសម្ពោធផ្សារដា (រូបថត៖ information.gov.kh)

គួរកត់សម្គាល់ដែរថា ការបង្កើត​ផ្សារ​គំ​រូ​នេះ​ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពា​ណិ​ជ្ជ​កម្ម​​​តាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់​តែ​​មាន​ភាពងាយស្រួល និងខិតជិតប្រជាពលរដ្ឋ ជាពិ​សេ​​សឈានទៅសម្រេចឱ្យ​បាននូវទំហំពា​ណិ​ជ្ជ​កម្មរវាងប្រទេសទាងពីរ ចំនួន ៥,០០០លាន​ដុ​ល្លារ​អាម៉េរិក នាពេលខាមុខ។ ផ្សារនេះ ក៏នឹងចូលរួម​បម្រើ​អ​ត្ថ​ប្រ​យោជន៍ និងសម្រាប់ដាក់លក់ទំនិញ​របស់ប្រ​ជា​ជន នៃប្រទេស​ទាំងពីរ ជាពិសេស​រួម​ចំ​ណែ​កដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិ​ជ្ជក​ម្មនានា ដែលតែ​តែងរាំងស្ទះដល់​ធ្វើចរា​ចរ​ណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និង​វៀត​ណាម៕

(ប្រភព៖ ប្រភព៖ information.gov.kh សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ ប្រភព៖ information.gov.kh សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព