នាំប្រធានអាស៊ាន ២០២០៖ កសាងអាស៊ានប្រកបដោយរឹងមាំនិងសាមគ្គីភាព

12:03 | 25/12/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធ)

នារថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានការទូត (ចំណុះក្រសួងការបរទេសវៀតណាម) សហការជាមួយស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាមួយដោយមានប្រធានបទ“ នាំអាស៊ានអភិវឌ្ឍន៍ឲ្យកាន់ល្អប្រសើរថែមទៀត៖ ពីអាណត្តិប្រធានរបស់ថៃឆ្នាំ២០១៩ ដល់អាស៊ានដើម្បីតភ្ជាប់ និងការបន្សាំដោយម្ចាស់ការក្នុងអាណត្តិជាប្រធានអាស៊ានរបស់វៀតណាមឆ្នាំ២០២០»។

អតីតអនុរដ្ឋមន្រ្តីការបរទេស និងជាអតីតប្រធាន SOM អាស៊ាន វៀតណាម ឯកអគ្គរដ្ឋទូត Pham Quang Vinh (រូបថត៖TTXVN)

នៅទីនេះ អតីតអនុរដ្ឋមន្រ្តីការបរទេស និងជាអតីតប្រធាន SOM អាស៊ាន វៀតណាម ឯកអគ្គរដ្ឋទូត Pham Quang Vinh បានមានប្រសាសន៍ថា វៀតណាមបានជ្រើសរើសប្រធានបទប្រធានអាស៊ាននៅឆ្នាំ ២០២០ គឺ “ការតភ្ជាប់និងការបន្សាំដោយម្ចាស់ការ” វៀតណាមនឹងផ្តោតការយកចិត្តទុកដាក់លើការកសាងសហ គមន៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូនានាផងដែរ។ វៀតណាមនឹងកសាងអាស៊ានឲ្យក្លាយទៅជាផ្នែកមួយយ៉ាងស្អិតរមួតក្នុងរចនាសម្ព័ន្ធតំបន់ ដែលក្នុងនោះមានការផ្តោតសំខាន់លើការការពារ ផលប្រយោជន៍របស់បណ្តាប្រទេសនិងតំបន់ដោយឈរលើច្បាប់អន្តរជាតិព្រមទាំងអះអាងអំពីគោលការណ៍ស្តីពីការធានានូវឯករាជ្យភាព ស្វ័យភាពនិងសន្តិភាពរបស់បណ្តាប្រទេសជាសមាជិកក្នុងតំបន់ក្នុងការរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ផងដែរ៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធ)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព