យុគសម័យ - ខេត្តឡុងអាន (Long An) បានផ្តល់ជំនួយឧបត្ថម្ភដល់ខេត្តស្វាយរៀងនៃប្រទេសកម្ពុជានូវថ្នាំសំលាប់មេរោគចំនួន ១.០០០ លីត្រ និងវ៉ាក់សាំងចំនួន ១០.០០០ ដូសដើម្បីបង្ការជំងឺពងបែកជើងដៃ និងក្នុងមាត់ចំនួន ២ ប្រភេទ (O, A) សម្រាប់សត្វពាហនៈ។
វៀតណាមផ្តល់ជំនួយឧបត្ថម្ភវ៉ាក់សាំងដល់តំបន់មូលដ្ឋាននានារបស់កម្ពុជាក្នុងការបង្ការជំងឺពងបែកលើដៃ ជើង និងក្នុងមាត់ (រូបថត៖ Vietnamplus.vn)
លោក Nguyen Thah Truyen ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តឡុងអាន បានមានប្រសាសន៍ថាដើម្បីជួយដល់ខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបង្ការនិងទប់ស្កាត់ពងបែកលើដៃជើងនិងក្នុងមាត់សម្រាប់សត្វបាហនៈនិងបសុបក្សីប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មខេត្តបានជួយផ្តល់ថ្នាំសំលាប់មេរោគចំនួន ១.០០០ លីត្រនិងវ៉ាក់សាំងសម្រាប់ព្យាបាលជំងឺបងបែកដៃជើងនិងមាត់ចំនួន ១០.០០០ ដូស សម្រាប់២ ប្រភេទ (O, A) ។
ការផ្តល់ជំនួយថ្នាំវ៉ាក់សាំងដូចពោលខាងលើនេះ មានគោលបំណងដើម្បីកំណត់ការរីករាលដាលនូវហានិភ័យនៃជំងឺនេះនៅតាមតំបន់ជាប់ព្រំដែននៃខេត្តឡុងអាន ព្រមទាំងរួមចំណែករឹតចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជាក៏ដូចជារវាងបណ្តាអាជ្ញាធរនិងប្រជាជនខេត្តឡុងអាននិងខេត្តស្វាយរៀងផងដែរ៕
(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន