សមាគមន៍ធុរជននិងវិនិយោគិនវៀតណាម-កូរ៉េខាងត្បូងបង្កើតសាខាថ្មី

12:47 | 23/12/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

VKBIA មានគោលបំណងថា នាពេល ខាងមុខនឹងបើកទូលាយបណ្ដាញសាខាលើទូទាំងប្រទេសកូរ៉េខាងត្បូង ព្រមទាំងគ្រោងនឹងបង្ហាញសាខា VKBIA នៅតំបន់ភាគខាងជើង តំបន់ភាគ កណ្ដាលនិងតំបន់ភាគខាងត្បូងវៀតណាមនាខែមករាឆ្នាំ២០២០។

សមាគមន៍ធុរជននិងវិនិយោគិនវៀតណាម-កូរ៉េខាងត្បូងបង្កើតសាខាថ្មី (រូបថត៖ VOV)

នាថ្ងៃទី២១ ខែធ្នូ នៅរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង សមាគមន៍ធុរ ជននិងវិនិយោគិន វៀតណាម-កូរ៉េខាងត្បូង (VKBIA) បានរៀបចំពិធីប្រកាស សេចក្ដីសម្រេចចិត្តបង្កើតសាខា VKBIA នៅតំបន់ Gyeonggi សំដៅបង្កើន សកម្មភាពតភ្ជាប់វិនិយោគរវាងប្រទេសទាំងពីរ។

ថ្លែងនៅពិធីនេះ ប្រធាន VKBIA លោក Tran Hai Linh បានអោយដឹង ថា គោលដៅរួមរបស់ VKBIA មិនត្រឹមតែសំដៅពន្លឿនកិច្ចសហប្រតិបតិ្តការ រវាងសហគ្រាសវៀតណាមនិងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងបង្កើន ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក៏ដូចជាអនុវត្តស្ដង់ដារបច្ចេកវិទ្យារបស់កូរ៉េ ខាងត្បូងចូលក្នុងការផលិតកសិផលនានារបស់វៀត ណាម សំដៅជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមចូលទីផ្សារកូរ៉េខាងត្បូងនិងទីផ្សារផ្សេងៗទៀត។ VKBIA មានគោលបំណងថា នាពេល ខាងមុខនឹងបើកទូលាយបណ្ដាញសាខាលើទូទាំងប្រទេសកូរ៉េខាងត្បូង ព្រមទាំងគ្រោងនឹងបង្ហាញសាខា VKBIA នៅតំបន់ភាគខាងជើង តំបន់ភាគ កណ្ដាលនិងតំបន់ភាគខាងត្បូងវៀតណាម នាខែមករាឆ្នាំ២០២០៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព