វៀតណាម - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

04:59 | 19/12/2019 (យោងតាម​៖ bocongan.gov.vn - បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៩ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំ វាយតម្លៃលទ្ធផលកិច្ចសហការក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងវៀតណាមនិងកម្ពុជាស្តីពីកិច្ចសហប្រតិបបត្តិការទ្វេភាគីដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការពារជនរងគ្រោះសម្រាប់ឆ្នាំ ២០១៧ - ២០១៩។

លោកឧត្តមសេនីយ៍ឯកបម្រុង Le Quy Vuong អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម

អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានរបស់លោកឧត្តមសេនីយ៍ឯកបម្រុង Le Quy Vuong អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោកជំទាវ ហ៊ូសាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារីកម្ពុជា។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Le Quy Vuong និងលោកជំទាវ ហ៊ូសាមិត្ត បានបញ្ជាក់ពីស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិយាយរួម ក៏ដូចជាការបង្ការនិងកាត់បន្ថយអំពើជួញដូរមនុស្សនិយាយដោយឡែក។

លោកជំទាវ ហ៊ូសាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារីកម្ពុជា

នេះគឺជាការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំរបស់ប្រទេសទាំងពីរ ដើម្បីកសាងគោលនយោបាយសហប្រតិបត្តិការប្រកបដោយចីរភាពនិងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឆ្លងព្រដែនផងដែរ ។ទន្ទឹមនឹងនេះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រសួង ស្ថាប័នមូលដ្ឋានរបស់វៀតណាមនិងកម្ពុជាមានលក្ខខណ្ឌសម្របសម្រួលគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ដោយផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរព័ត៌មានដែលពាក់ព័ន្ធនឹងសកម្មភាពនៃឧក្រិដ្ឋកម្មជួញដូរមនុស្សក៏ដូចជាសម្របសម្រួលគ្នាក្នុងការការស៊ើបអង្កេតការចាប់ខ្លួនជនល្មើស និងជួយសង្គ្រោះនិងធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះផងដែរ។

វៀតណាម - កម្ពុជាបានអនុម័តលើផែនការអាទិភាពដើម្បីសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងដំណាក់កាល ២០២០-២០២២

លោក Le Quy Vuong ក៏បានសង្កត់ធ្ងន់ថាវៀតណាមប្តេជ្ញាសម្របសម្រួលជាមួយអាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងនេះឱ្យបានហ្មត់ចត់និងមានប្រសិទ្ធភាព ជាពិសេសផែនការអាទិភាពក្នុងការសម្របសម្រួលគ្នាអនុវត្តកិច្ចព្រមព្រៀងក្នុងដំណាក់កាល ២០២០-២០២២។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ម្យ៉ាងវិញទៀត ជាមួយនឹងការគាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធពីរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា រួមទាំងជំនួយនិងការគាំទ្រពីអង្គការអន្តរជាតិនោះ សកម្មភាពអាទិភាពសម្រាប់ការសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀងនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែល្អប្រពៃថែមទៀតផងដែរ៕

(យោងតាម​៖ bocongan.gov.vn - បកប្រែដោយ ហេងវុធ្ធី)

(យោងតាម​៖ bocongan.gov.vn - បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព