នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយុទ្ធជនកម្ពុជាពលី អតីតអង្គភាព១២៥ នៅខេត្តដុងណាយ ប្រទេសវៀតណាម

16:37 | 19/12/2019 (ប្រភព៖​ ccp.org.kh - សរុបដោយ ហេងវុធ្ធី)

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ចៅ យុត្តិបុត្រ នាយកទីចាត់ការផែនការ អគ្គបញ្ជាការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា នៃអតីតអង្គភាព១២៥ ស្ថិតនៅឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម។

ទិដ្ឋភាពនៃពិធី (រូបថត៖ ccp.org.kh)

សូមរម្លឹកថា ទីតាំងប្រវត្តិសាស្ត្រនេះ គឺជាកន្លែងបញ្ចុះសពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥(កម្ពុជា) ចំនួន៤៩នាក់ ដែលបានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយអង្គភាព១២៥ គឺជាឈ្មោះអង្គភាពដំបូងនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ឆ្នាំ១៩៧៨ ជាចំណុចចាប់ផ្តើមដំបូងគេបង្អស់ នៃចលនាតស៊ូរបស់កម្ពុជាចេញពីប្រទេសវៀតណាម ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨។

ទីបញ្ចុះសពនៃអតីតអង្គភាព១២៥ ស្ថិតនៅឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម (រូបថត៖ ccp.org.kh)

រហូតមកដល់បច្ចុប្បន្ននេះ កងកម្លាំងប្រដាប់អាវុធនៃភូមិភាគទី៧ (វៀតណាម) រួមជាមួយអាជ្ញាធរ និងប្រជាជននៅមូលដ្ឋានឡុងយ៉ាវ បន្តរក្សាស្ថាបនា ធ្វើឲ្យតំបន់កេរដំណែលនេះប្រកបដោយ សោភ័ណភាព សក្តិសមទៅជាតំបន់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិរបស់ប្រទេសវៀតណាម ហើយក៏ជានិមិត្តរូបមួយអំពីស្មារតីជួយគ្នាទៅវិញទៅមក នៃចំណងសាមគ្គីនាពេលប្រយុទ្ធ រួមសុខរួមទុក្ខជាមួយគ្នា ដែលនោះគឺជាប្រពៃណីស្អាតស្អំរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

(ប្រភព៖​ ccp.org.kh - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖​ ccp.org.kh - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន