គណៈប្រតិភូកសិករវៀតណាម- ឡាវ- កម្ពុជា មកមកទស្សនាគំរូដាំផ្កាដែលមានចំណូលទឹកប្រាក់ចំនួន ៣ ពាន់លានដុង / ហិកតា / ឆ្នាំ

21:24 | 03/12/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - គណៈប្រតិភូកសិករមកពីប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជាបានវាយតម្លៃខ្ពស់និងភ្ញាក់ផ្អើលចំពោះចំណូលជាង ៣ ពាន់លានដុង / ហិកតា / ឆ្នាំរបស់ក្រុមហ៊ុន Da Lat Hasfarm នៅទីក្រុង Da Lat (ខេត្ត Lam Dong)។

ប្រធានគណៈប្រតិភូនៃប្រទេសវៀតណាម - ឡាវ - កម្ពុជាបានទទួលនូវផ្កាអបអរសាទរពីតំណាងរបស់ក្រុមហ៊ុន Da Lat Hasfarm ក្នុងដំណើរទស្សនកិច្ចនេះ (រូបថត៖ danviet.vn)

នាព្រឹកថ្ងៃទី ២ ធ្នូក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបជុំមិត្តភាពកសិករនៅប្រទេសចំនួន ៣ គឺវៀតណាម - ឡាវ - កម្ពុជា ដោយផ្សារភ្ជាប់ជាមួយពិព័រណ៍កសិកម្មស្អាត ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Da Lat (ខេត្ត Lam Dong) លោក Thao Xuan Sung ប្រធានគណៈកម្មាធិការមជ្ឈិមនៃសមាគមកសិករវៀតណាមបានដឹកនាំគណៈប្រតិភូនៃប្រទេសទាំង ៣ ទៅទស្សនាគំរូដាំផ្កា ដោយប្រើបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន Da Lat Hasfarm ។

គណៈប្រតិភូមកទស្សនា ក្រុមហ៊ុន ក្រុមហ៊ុន Da Lat Hasfarm (រូបថត៖ danviet.vn)

Da Lat Hasfarm គឺជាក្រុមហ៊ុនមួយដែលមានដើមទុនបរទេស ១០០% ដែលមានផ្ទៃដី ៣២០ ហិកតានៅក្នុង ៤ សង្កាត់ជិតខាងនឹងគ្នា។ នាបច្ចុប្បន្ននេះ ធំជាងគេគឺជាកសិដ្ឋានមួយនៅក្នុងស្រុក Don Duong ដែលមានទំហំ ២៥០ ហិកតា។ ក្រុមហ៊ុននេះក៏បានផ្សារភ្ជាប់ជាមួយគ្រួសារប្រជាកសិករ ២០០ គ្រួសារ ដើម្បីដាំផ្កានិងទទួលបានប្រាក់ចំណូល ៨០ លានដុល្លារអាមេរិករៀងរាល់ឆ្នាំផងដែរ។ រហូតមកដល់ពេលនេះ ផលិតផលផ្កាត្រូវបាននាំចេញទៅ ១៧ ប្រទេសនិងតំបន់ផ្សេងៗលើពិភពលោក ដែលក្នុងនោះរួមមានសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។

កម្មករនៅរោងចក្រដាំផ្កា Da Lat Hasfarm (រូបថត៖ danviet.vn)

លោក មាសពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា និងជាប្រធានគណៈប្រតិភូនៃព្រះរាជា ណាចក្រកម្ពុជាក៏បានលើកឡើងដែរថាជារៀងរាល់ឆ្នាំប្រទេសកម្ពុចាក៏បាននាំចូលនូវផ្កាគ្រប់ប្រភេទពីទីក្រុង Da Lat ដោយមានទឹកប្រាក់ចំនួនជាង ៣ ម៉ឺនដុល្លារអាមេរិកផងដែរ។

គណៈប្រតិភូមកទស្សនា ក្រុមហ៊ុន ក្រុមហ៊ុន Da Lat Hasfarm (រូបថត៖ danviet.vn)

រីឯលោក Hao Xuan Sung បានវាយតម្លៃខ្ពស់ចំពោះគំរូរបស់ក្រុមហ៊ុន Da Lat Hasfarm ហើយកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយក្រុមហ៊ុននេះ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កសិករបង្កើនប្រាក់ចំណូលនិងដោះស្រាយកម្លាំង ពលកម្មក្នុងតំបន់មូលដ្ឋានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព