នាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាម - កេនយ៉ាឲ្យ​កាន់តែស៊ី​ជម្រៅនិងប្រកបដោយប្រសិទ្ធភាព

11:43 | 04/12/2019 (ប្រភព៖ vovworld.vn - សរុបដោយ ហេង វុធ្ធី)

នាថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកេនយ៉ាលោកស្រី Monica Juma។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកេនយ៉ាលោកស្រី Monica Juma (រូបថត៖ Vnanet)

នៅក្នុងជំនួបនេះ ភាគីទាំងពីរឯកភាពគ្នាលើវិធានការជាក់ស្ដែង សំដៅនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ លោក Pham Binh Minh មានគោលបំណងថាកេនយ៉ានឹងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាម ដែលមានប្រៀបខ្លាំង ហើយកេនយ៉ាមានតម្រូវការដូចជា៖ សម្លៀកបំពាក់ អង្ករ clinker ទូរស័ព្ទចល័ត និងគ្រឿងបន្លាស់។

ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការចរចា និងចុះហត្ថលេខាលើឯកសារ ដើម្បីបង្កើតក្របខ័ណ្ឌគតិយុត្តិសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងឆាប់ៗ សំដៅឈានដល់ការបង្កើតយន្តការពិគ្រោះយោបលនយោបាយរវាងក្រសួងការបរទេសទាំងពីរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វភាគី។

ស្ដីពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងច្បាប់អន្តរជាតិផងដែរ៕

(ប្រភព៖ vovworld.vn - សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn - សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព