នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្រសួងការពារប្រទេសវៀតណាមបានសហការជាមួយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមជូនដល់កងឯកភាព និងនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ឯកបំរុង Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចូលរួមនិងថ្លែងនៅក្នុងពិធីនេះ។
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងអគ្គបញ្ជាការដ្ឋាននៃកងយោធាពលខេមរភូមិន្ទ
ដោយទទួលបានការផ្ទេរសិទ្ធិពីលោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកឧត្តមសេនីយ៍ឯកបំរុង Phan Van Giang បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពជូនដល់កងឯកភាពចំនួន ៥៩ កងឯកភាព និងបុគ្គលចំនួន ៨២ រូបចំណុះកងយោធពលខេមរភូមិន្ទ ដែលមានស្នាដៃក្នុងការចូលរួមកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាពកម្ពុជា-វៀតណាម ថែរក្សា និងការពារល្អប្រសើរ នូវប្រពៃណីល្អផូរផង់រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពជូនដល់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន
លោកឧត្តមសេនីយ៍ឯកបំរុង Phan Van Giang បានសង្កត់ធ្ងន់ថា ការដែលរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាមបំពាក់គ្រឿងឥស្សរិយយសមិត្តភាពជូនដល់កងឯកភាពនិងនិងបុគ្គលនៃកងយោធពលខេមរភូមិន្ទ ជាការទទួលស្គាល់នូវការរួមចំណែកជាវិជ្ជមានរបស់កងយោធពលខេមរភូមិន្ទក្នុងការកសាងនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម - កម្ពុជា ព្រមទាំងបន្តបញ្ជាក់និងធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងស្អិតល្មួតរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។
ប្រតិភូទាំងឡាយចូលរួមពិធី
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ ប្រជាជននិងកងទ័ពប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់កងយោធពលខេមរភូមិន្ទនិយាយរួមនិងកងឯកភាពនិងបុគ្គលដែលបានទទួលគ្រឿងឥស្សរិយយសនិយាយដោយឡែក។ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងលោកដោយផ្ទាល់នឹងខិតខំធ្វើការយ៉ាងជិតស្និទ្ធ ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពល្អប្រសើររវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរនាពេលខាងមុខ៕
(ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)



មតិពីមិត្តអ្នកអាន