គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាបានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅប្រទេសវៀតណាម

07:40 | 29/10/2019 (ហេង វុធ្ធី)

យុគសម័យ - នៅរសៀលថ្ងៃទី ២៨ ខែតុលានេះគណៈប្រតិភបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបំពេញទស្សនកិច្ចការងារជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន។ លោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការរង សេនាធិការនៃសាកាកងទ័ពការពារព្រំដែនបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូនេះ។

លោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការរង សេនាធិការនៃសាកាកងទ័ពការពារព្រំដែនបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូនេះ (រូបថត៖ baobienphong.com.vn)

ដំណើរទស្សនកិច្ចលើកនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ គណៈប្រតិភូនឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែតុលា ។

ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា (រូបថត៖ Freshnews)

គួរបញ្ជាក់ថាភាគីទាំងពីរនឹងធ្វើកិច្ចសន្ទនា ដើម្បីវាយតម្លៃលើលទ្ធផលនៃកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែន ការការពារខ្សែព្រំដែន និងបង្ការប្រឆាំងឧក្រិដ្ឋកម្ម ព្រមទាំងរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនឆ្នាំ ២០១៩ និងឯកភាពគ្នាលើទិសដៅការងាររវាងភាគីទាំងពីរនៅឆ្នាំ ២០២០ ខាងមុខនេះផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baobienphong.com.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ