ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែនសំអន ចង់អោយប្រជាជនកម្ពុជាមកពិនិត្យជំងឺនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត

18:35 | 19/10/2019 (ហេង វុធ្ធី)

យុគសម័យ - អញ្ជើញមកទស្សនាមន្ទីរពេទ្យជីយ៉ាអាន ១១៥ (ទីក្រុងហូជីមិញ) លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា លោកស្រីនិងថ្នាក់ដឹកនាំកម្ពុជាមកពិនិត្យជំងឺនៅទីក្រុងហូជីមិញជារឿយៗផងដែរ។ នៅពេលត្រឡប់មកដល់មាតុភូមិវិញ លោកស្រីនឹងអំពាវនាវឱ្យប្រជាជនមកប្រទេសវៀតណាមដើម្បីពិនិត្យសុខភាពឲ្យបានច្រើនថែមទៀត។

លោកបណ្ឌិត វេជ្ជបណ្ឌិត Truong Vinh Long នាយកមន្ទីរពេទ្យយ៉ាអាន ១១៥ អញ្ជើញជូនផ្កាដល់ ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែនសំអន (រូបថត៖ tuoitre.vn)

នៅក្នុងជំនួបការងារជាមួយលោកស្រី ម៉ែនសំអន លោកបណ្ឌិត វេជ្ជបណ្ឌិត Truong Vinh Long នាយកមន្ទីរពេទ្យយ៉ាអាន ១១៥ បានមានប្រសាសន៍ថា អ្នកជំងឺកម្ពុជាមកវៀតណាមពិនិត្យជំងឺ កាន់តែច្រើនឡើងៗ។ ទោះបីជាមន្ទីរពេទ្យជីយ៉ាអានទើបតែត្រូវបានបង្កើតឡើងក៏ដោយ ក៏វាបានទទួលអ្នកជំងឺកម្ពុជាមកព្យាបាលជំងឺផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន ទៅទស្សនាផ្នែកនិងបន្ទប់ព្យាបាលជំនាញមួយចំនួននៅមន្ទីរពេទ្យនេះ (រូបថត៖ tuoitre.vn)

រីឯខ្លួនវិញ លោកស្រីម៉ែនសំអនក៏បានឲ្យដឹថា លោកស្រីតែងតែមកពិនិត្យខុសភាពជារឿយៗនៅទីក្រុងហូជីមិញផងដែរ ហើយលោកស្រីបានវាយតម្លៃថាមន្ទីរពេទ្យយ៉ាអាន ១១៥ គឺជាមន្ទីរពេទ្យទំនើបតាមស្តង់ដារអន្តរជាតិ។ នៅពេលនាងវិលត្រឡប់ទៅប្រទេសវិញ លោកស្រីនឹងណែនាំឱ្យថ្នាក់ដឹកនាំនិងប្រជាជនទៅពិនិត្យជំងឺនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត ជំនួសឲ្យការទៅប្រទេសថៃឬសិង្ហបុរីដើម្បីព្យាបាលវិញ។

លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន អញ្ជើញកត់ទុក្នុងសៀវភៅអនុស្សាវរីយ៍របស់មន្ទីរពេទ្យ យ៉ាអាន ១១៥ (រូបថត៖ tuoitre.vn)

ថ្នាក់ដឹកនាំមន្ទីរពេទ្យបាននាំលោកឧបនាយករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន ទៅទស្សនាផ្នែកនិងបន្ទប់ព្យាបាលជំនាញមួយចំនួននៅមន្ទីរពេទ្យនេះ ក្នុងនោះមានបន្ទប់ VIP របស់មន្ទីរពេទ្យផងដែរ។ យោងតាមស្ថិតិបានបង្ហាញថា ជារៀងរាល់ថ្ងៃប្រជាជនកម្ពុជាជាមធ្យម ២៥០ នាក់មកវៀតណាម ដើម្បីព្យាបាលជំងឺ។ ក្នុងរយៈពេល ៣ ឆ្នាំនាពេលថ្មីនេះមានតែចំនួនអ្នកជំងឺកម្ពុជាដែលមកមន្ទីរពេទ្យជោរៃបានកើនឡើងដល់ ៩០% ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tuoitre.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព