វៀតណាម - កម្ពុជាសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

09:52 | 19/09/2019

យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបជាមួយ លោក នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទទួលជួបជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា (រូបថតៈ cand.com.vn)

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam បានស្វាគមន៍ចំពោះលោក នេត សាវឿន និងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ដែលមកធ្វើទស្សនកិច្ចនិងចូលរួមសន្និសីទអាស៊ានណាប៉ុល លើកទី ៣៩ ដែលប្រារព្ធនៅប្រទេសវៀតណាម ហើយបានថ្លែង ថា ក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ និងមានប្រសិទ្ធ ភាពរវាងវៀតណាមនិងកម្ពុជានិយាយរួម ក៏ដូចជាក្រសួងនគរបាលវៀតណាមជាមួយអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាជានិយាយដោយឡែកផងដែរ។

លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ជានិច្ច វិស័យការពារជាតិ - សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំនិងការទូតប្រជាជន តែងតែបានលើកកម្ពស់ដោយឥតឈប់ឈរ។ ក្រៅពីនោះ បញ្ហាអន្តរជាតិនិងក្នុងតំបន់ក៏ត្រូវបានភាគីទាំងពីរ ចែករំលែកនិងពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ផងដែរ។

រដ្ឋមន្ត្រី លោក To Lam និងលោក នេត សាវឿន និងគណៈប្រតិភូ (រូបថតៈ cand.com.vn)

អញ្ជើញថ្លែងក្នុងពិធី លោក To Lam បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងលើកឡើងថា ក្រសួងទាំង ២ តែងតែអនុវត្តបានល្អនូវគោលការណ៍ណែនាំរបស់ថ្នាក់ដឹក នាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ចំពោះកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទឧក្រិដ្ឋ, ក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស រួមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារទៀតផង។ ជាពិសេសកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងនោះ មានកងកម្លាំងតាមខេត្តជាប់ព្រំដែន តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីដោះស្រាយនូវតម្រូវការជំនាញនិងប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មគ្រឿងញៀន ការរត់ពន្ធ ការជួញដូរមនុស្ស ការដោះស្រាយបញ្ហាដែលកំពុងកើតឡើង ដែលប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់ពីកំរិតមូលដ្ឋាន ដើម្បីរួមចំណែកដល់ការការពារព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមនៅក្នុងប្រទេសនីមួយៗ ដើម្បីជីវភាពរស់នៅប្រកបដោយសន្តិភាពនិងសុភមង្គលរបស់ប្រជាជនវៀតណាម - កម្ពុជា។

ទិដ្ឋភាពនៃជំនួប (រូបថតៈ cand.com.vn)

លោករដ្ឋមន្រ្តី To Lam បានបញ្ជាក់ថា ប្រទេសវៀតណាមនិយាយរួមនិងកងកម្លាំងនគរបាលប្រជាជនវៀតណាមនិយាយដោយឡែក តែងតែផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ដែលជាដៃគូសំខាន់ ដោយផ្អែកលើមិត្តភាពជាប្រពៃណីពិសេស ដែលត្រូវបានជំនាន់មុន កសាងនិងពូនជ្រុំ ក្នុងគោលបំណងកសាងនិងអភិវឌ្ឍប្រទេសដើម្បីសន្តិភាពនិងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។

អញ្ជើញជាការឆ្លើយតប លោក នេត សារឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី To Lam ដែលបានចំណាយពេលទទួលរូបលោកនិងគណៈប្រតិភូ ព្រមទាំង សម្តែងនូវក្តីរីករាយដែលក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិ បត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នាពេលនេះ លោក នេត សារឿន បានជូនពរអោយទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងក្រសួងទាំងពីរជាពិសេស នាពេលខាងមុខ នឹងមានការអភិវឌ្ឍឥតឈប់ឈរ រួមចំណែកធានាសន្តិសុខជាតិរឹងមាំ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ជាពិសេស ពង្រឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាប្រពៃណីយ៉ាងល្អរវាងប្រជាជននៃប្រទេសទាំងពីរ៕

(យោងតាម cand.com.vn បកប្រែដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព