រុស្ស៊ីនិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពន្ធគយ

21:08 | 12/09/2019 (ហេង វុធ្ធី)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគយវៀតណាមនិងស្ថាប័នគយសហព័ន្ធរុស្ស៊ី ប្រធានអគ្គនាយកដ្ឋានគយវៀតណាមនិងប្រធានស្ថាប័នគយសហព័ន្ធរុស្ស៊ីបានជួបពិភាក្សាទ្វេភាគីនៅទីក្រុងមូស្គូ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ tapchithongtindoimngoai.vn)

កិច្ចពិភាក្សាទ្វេភាគីនេះមានគោលបំណងពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងនៃការប្តេជ្ញាចិត្ត សំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសម្រួលពាណិជ្ជកម្មឲ្យស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (FTA VIETNAM - EAEU) ដែលបានចុះហត្ថលេខានិងចូលជាធរមានចាប់ពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៦ ។

ប្រធានអគ្គនាយកដ្ឋានគយវៀតណាមលោក Nguyen Van Can បានអះអាងថាវៀតណាមកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបង្កើតបរិយាកាសធុរកិច្ចប្រកបដោយសមភាព ត្រឹមត្រូវ និងស្របតាមច្បាប់សម្រាប់អាជីវកម្ម ព្រមទាំងត្រៀមខ្លួនសម្របសម្រួលជាមួយស្ថាប័នគយនានានៅលើពិភពលោក ក្នុងនោះមានស្ថាប័នគយសហព័ន្ធរុស្ស៊ីដើម្បីទប់ស្កាត់ការរត់ពន្ធនិងការក្លែងបន្លំពាណិជ្ជកម្មផងដែរ។

ជាទីបញ្ចប់នៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងនូវការសន្យាស្តីពីការសម្របសម្រួលពាណិជ្ជកម្មនិងសន្តិសុខនៃប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មនាំចេញ - នាំចេញ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនាពេលខាងមុខនេះផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព