យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែសីហា នៅបុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Moc Bai – ខេត្ត Tay Ninh វិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាម បានសហការជាមួយអង្គទ័ពលេខ ៤ ដើម្បីរៀបចំពិធីទទួលស្វាគមន៍និងប្រគល់មន្រ្តីឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីប្រវត្តិសាស្ត្រ យោធាចំណុះកងយោធពលខេមរភូមិន្ទ។
ការងារប្រគល់បានធ្វើឡើងយ៉ាងឆាប់រហ័សនិងមានបែបបទគ្រប់គ្រាន់
មាននាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន ២៥ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលកលើកនេះមានគោលបំណងបន្តជំរុញនិងកែលម្អចំណេះដឹងវិធីសាស្ត្រនិងបទពិសោធន៍មូលដ្ឋានមួយចំនួនក្នុងការស្រាវជ្រាវនិងអនុវត្តប្រវត្តិសាស្ត្រយោធា និងកិច្ចការគ្រប់គ្រងវិទ្យាសាស្ត្រប្រវត្តិសាស្ត្រយោធាសម្រាប់មន្រ្តី ដែលគ្រប់គ្រងផ្ទាល់និងសិក្សាស្រាវជ្រាវអំពីប្រវត្តិសសាស្ត្រយោធានៃកងយោធពលខេមរភូមិន្ទ។
លោកវរសេនីយ៍ឯក Duong Hong Anh អនុប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមបានស្វាគមន៍ប្រតិភូមន្ត្រីនៃកងយោធពលខេមរភូមិន្ទចូលរួមវគ្គបណ្តុះបណ្តាល
តំណាងទាំងអស់បានថតរូបទុកជាអនុស្សាវរីយ៍
ប្រតិភូនៃកងយោធពលខេមរភូមិន្ទបានប្រគល់កាដូអនុស្សាវរីយ៍ដល់នាយករងនៃវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមនិងបុគ្គលិកនៃអង្គភាពវិទ្យាសាស្ត្រយោធាចំណុះអង្គទ័ពលេខ៤។
ការងារទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងដិតដល់។ តាមការគ្រោងទុកវគ្គបណ្តុះបណ្តាលនេះនឹងត្រូវបើកនៅថ្ងៃទី ២១ ខែសីហា ហើយនឹងអូសបន្លាយរយៈពេល ១ ខែ៕
(យោងតាម kinhtenongthon.vn បកប្រែដោយ ហេង វុធ្ធី)



មតិពីមិត្តអ្នកអាន