យុគសម័យ- នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានការពារជាតិបវៀតណាម បានរៀបចំពិធីបញ្ចប់ការសិក្សាយ៉ាងអធឹកអធមសម្រាប់សិក្ខាកាមវៀតណាម ឡាវ និងកម្ពុជា ចំនួយ១៥៨ នាក់។
នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានការពារជាតិបវៀតណាម បានរៀបចំពិធីបញ្ចប់ការសិក្សាយ៉ាងអធឹកអធម ចំនួន០៣ វគ្គបណ្តុះបណ្តាល វគ្គទី៤ សំរាប់ថ្នាក់មហាវិទ្យាល័យការពារជាតិ ជំនាញនគរបាលចល័ត-ប៉េអឹម និងការពារទីកន្លែង វគ្គទី១០ សម្រាប់ថ្នាក់បរិញ្ញាប័ត្រយោធានៃកងទ័ពប្រជាជនឡាវ និងវគ្គទី១២ នៃសម្រាប់ថ្នាក់បរិញ្ញាប័ត្រយោធានៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៌ត្រី Trịnh Hoàng Hiệp នាយកវិទ្យាស្ថានការពារជាតិ បានប្រគល់សញ្ញាប័ត្រថ្នាក់ឧត្តមសិក្សាជូនតំណាងសិក្ខាកាម វគ្គទី៤
ថ្នាក់មហាបវិទ្យាល័យជំនាញនគរបាលចល័តប៉េអឹម និងការពារទីកន្លែង (រូបថត៖ Thanh Thuan)
ថ្លែងមិតនៅពិធីនេះ លោកវរៈសេនីយ៌ឯក Nguyen Ba Hoa នាយករងនៃវិទ្យាស្ថានការពារជាតិបានអះអាងថា ក្នុងរយៈពេល០៤ ឆ្នាំសិក្សា ហាត់ពត់លត់ដំនៅវិទ្យាស្ថានការពារជាតិ សិក្ខាកាមទំាង១៥៨ នាក់បានបំពាក់បំប៉ុនចំណេះដឹងពីនយោបាយ យោធា ច្បាប់ ជំនាញ និងកម្លាំងកាយចិត្ត ក្បាច់គុណ ការបើកបរ ព្រមទាំងបណ្តាសិក្ខាកាមបានលើកកម្ពស់សមត្ថភាពពីផ្នែកនយោបាយ កិច្ចការរៀបចំការណែនាំ ការគ្រប់គ្រងរបស់អង្គភាព ដើម្បីជាជំហានក្នុងការបំពេញចរិយាសម្បត្តិជាមន្រ្តីនៃកងកម្លាំងនគរបាលប្រជាជន កងកម្លាំងគ្រប់គ្រង ការពារព្រំដែននៃប្រទេសឡាវ និងកម្ពុជា។
លោកឧត្តមសេនីយ៌ត្រី ប្រធាននយោបាយ នៃវិទ្យាស្ថានការពារជាតិ បានប្រគល់សញ្ញាប័ត្រដល់បណ្តាសិក្ខាកាមយោធាឡាវ និងកម្ពុជា(រូបថត៖ Thanh Thuan)
ពិធីបូកសរុបវគ្គទី១ សិក្ខាកាមទាំង១០០ % មានលក្ខណៈមានគ្រប់គ្រាន់ដើម្បីទទួលនិងបានផ្តល់សញ្ញាប័ត្រ សិក្ខាចំនួន១៣៨ នាក់បានចូលជាសមាជិកបក្ស សិក្ខាកាមចំនួន ១២៧ នាក់បានប័ណ្ណ សរសើរ។
លោកវរៈសេនីយ៌ឯក Nguyen Thai Sinh អនុប្រធាននយោបាយ នៃវិទ្យាស្ថានការពារជាតិ បានប្រគល់ប័ណ្ណសរសើរដល់បណ្តាសិក្ខាកាមដែលមានស្នាដៃឆ្លើមក្នុងការសិក្សា (រូបថត៖ Thanh Thuan)
នៅក្នុងពិធីនេះចំពោះសិក្ខាកាមយោធាឡាវ និងកម្ពុជា នឹងវិលត្រឡប់ទៅប្រទេសវិញ មានការជឿជាក់លើខ្លួនឯង ទទួល និងសម្រេចបានល្អប្រសើររាល់ភារកិច្ចថ្មី ជាអនុស្សាវរីយ៌ដែលពុំអាចបំភ្លេចបានក្នុងអំឡុងសិក្សា ធ្វើការនៅវិទ្យាស្ថានការពារជាតិ ជាមោនភាព ជាសក្ខីភាពនៃចំណង់សាមគ្គីភាពដ៏ពិសេស មនោសញ្ចេតនាដ៏ស្អិតរមួត រួមចំណែកជាមួយប្រជាជននៅតាមតំបន់ព្រំដែន រួមគ្នាកសាងខ្សែព្រំដែនសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍៕
(ប្រភព ៖ bien phong.vn បកប្រែដោយសំណាង)



មតិពីមិត្តអ្នកអាន