យុគសម័យ - អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong សម្តែងក្តីសង្ឃឹមថា ភាគីកម្ពុជា យកចិត្តទុកដាក់ ជួយបង្កលក្ខណៈងាយស្រួលសំរាប់ជនរួមជាតិខ្មែរដែលមានដើមកំណើតវៀតណាម ក្នុងការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជននៅតំបន់បឹងទន្លេសាប។
គណៈប្រតិភូអន្តរក្រសួងរួមមានតំណាងបណ្តាក្រសួងដូចជា៖ ក្រសួងការបរទេស ក្រសួងនគរបាល ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការ និងវិនិយោគ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Nguyen Quoc Cuong បានទៅបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៩។
នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ គណៈប្រតិភូវៀតណាម មកសម្តែងការគួរសម និងធ្វើការជាមួយ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អញ្ជើញចូលរួមក្នុងពិធី ភាគីកម្ពុជា មានវត្តមានឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៌ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៌ គៀត ច័ន្ទ ថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៌ កុង សុខុន អគ្គស្នងការដ្ឋានអត្តសញ្ញាណប័ណ្ណកម្ម នាយឧត្តមសេនីយ៌ ថោង លីម អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៌ឯក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា លោក Vu Quang Minh ក៏ចូលរួមពិធីនេះផងដែរ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong ជួបសម្តែងការគួរសមជាមួយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong បានសម្តែងក្តីសប្បាយរីករាយដែលបានឃើញថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំង សម្បូរណ៌រុងរឿង។
នៅក្នុងជំនួប អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong បានថ្លែងអំណរគុណ ចំពោះបក្ស រដ្ឋ និងប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ ជួយបង្កលក្ខណៈងាយស្រួលសម្រាប់សមាគមប្រជាជនខ្មែរ ដែលមានដើមកំណើតវៀតណាម ក្នុងការរកស៊ី រស់នៅបានប្រកបដោយស្ថេរភាពនៅកម្ពុជា ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បន្តជួយដោះស្រាយបញ្ហាលំបាកមួយចំនួន ដែលជនជាតិខ្មែរដើមកំណើតវៀតណាម កំពុងជួបប្រទះ ជាពិសេសក្នុងដំណើរការអនុវត្តសេចក្តីសម្រេចលេខ ១២៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសឲ្យប្រើប្រាស់ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការដកហូតនូវឯកសារដែលត្រូវបានចាត់ទុកថា ជាលិខិតស្នាម "មិនប្រក្រតី” ការផ្លាស់ប្តូរទីលំនៅ និងទីកន្លែងស្នាក់នៅសំរាប់ឲ្យបណ្តាគ្រួសារដែលរស់នៅបឹងទន្លេសាប។
សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនវត្ថុអនុស្សាវរី ចំពោះអនុរដ្ឋមន្រ្តីការបរទេសវៀតណាមឯកឧត្តម Nguyen Quoc Cuong
អំពីបញ្ហាឯកសារផែ្នកច្បាប់ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកជនវៀតណាមនៅបរទេស ស្នើឲ្យភាគីកម្ពុជា មានឯកសារដែលបញ្ជាក់ឲ្យបានច្បាស់លាស់ ឲ្យឆាប់រហ័សពីសិទ្ធិ ភារិកិច្ចរបស់អ្នកត្រូវបានផ្តល់ប័ណ្ណជនជាតិបរទេស ធានាបណ្តាសិទ្ធិលើការកាន់កាប់ទ្រព្យសម្បត្តិ សិទ្ធិប្រើប្រាស់សេវាកម្មស៊ីវិលដែលស្របច្បាប់ ដោយប្រើប្រាស់ប័ណ្ណជនបរទេស សិទ្ធិបានចុះឈ្មោះកំណើត ការសិក្សារបស់កូនចៅ និងអនុវត្តការផ្តល់បណ្តាលិខិតស្នាមគតយុទ្ធផ្សេងៗទៀត ជួយសម្រួលក្នុងការបំពេញបែបបទស្នើសុំចូលសញ្ជាតិខ្មែរ សម្រាប់ជនជាតិវៀតណាម ដែលបានទទួលស្គាល់ជាអាណិកជន ទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍ជាក់ស្តែងសម្រាប់អ្នកដែលមានប្រពន្ធ ឬប្តីជាជនជាតិខ្មែរ និងជួយបង្កលក្ខណៈងាយស្រួលសំរាប់កូនរបស់ជនជាតិខ្មែរដែលមានដើមកំណើតវៀតណាម បានសិក្សាបញ្ចប់កំរិតបាក់ឌុបនៅតាមបណ្តាសាលារដ្ឋរបស់កម្ពុជា។
ស្តីពី ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនរស់នៅតំបន់បឹងទន្លេសាប អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong បានសម្តែងក្តីសង្ឃឹមថា ភាគីកម្ពុជា យកចិត្តទុកដាក់ ជួយសម្រួលសំរាប់ជនជាតិខ្មែរដែលមានកំណើត វៀតណាម បានផ្លាស់ប្តូរទីលំនៅ រកទីកន្លងស្នាក់នៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា។ ទន្ទឹមនឹងនោះការផ្លាស់ប្តូរទីលំនៅត្រូវមានដំណាក់កាលសមស្រប ធានាថាមានការរៀចំផែនការលំអិតពីហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាសេវាកម្ម ដូចជាការ(មានមណ្ឌលសុខភាព ការអប់រំ ទឹកស្អាត អនាម័យ និងបរិស្ថាន) សម្រាប់ឲ្យប្រជាជនស្នាក់នៅទីកន្លែងថ្មី ជួយប្រជាជនកក្នុងការបណ្តុះបណ្តាប្រកបមុខរបប សមស្រប ដើម្បីលំនឹងក្នុងជីវភាពរស់នៅ និងស្របខ្លួនក្នុងសង្គមប្រទេសសាមី៕
(យោងតាម baoquocte បកប្រែដោយសំណាង)


មតិពីមិត្តអ្នកអាន