លោកស្រីឃួន សុដារី៖ កម្ពុជាកំពុងប្រែក្លាយពីប្រទេសមានចំណូលមធ្យមកម្រិតទាប ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយចាប់យកកាលានុវត្តពីបដិវត្តឧស

00:54 | 15/05/2019 (យោងតាម FB: National Assembly Of Cambodia)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅវៀតណាម នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគដោយ លោកស្រី ឃួន សុដារី បានអញ្ជើញជួបពិភាក្សាស្វែងយល់ពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយ លោក Bui The Duy អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម នៅសួនវិទ្យាសាស្រ្តជាន់ខ្ពស់ Hoa Lac Hi-tech Park នៃទីក្រុងហាណូយ

ក្នុងជំនួបនេះ លោកស្រី ឃួន សុដារី បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ២​ ទសវត្សចុងក្រោយនេះ ជាមួយនឹងសិ្ថរភាពនយោបាយ និងសិ្ថរភាពសេដ្ឋកិច្ច, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ហើយបានប្រែក្លាយខ្លួនពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ​ ២០១៥ នឹងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

លោកស្រី ឃួន សុដារី បានមានប្រសាសន៍បន្តទៀតថា មិនត្រឹមតែកំណើនសេដ្ឋកិច្ចខ្ពស់នាពេលនេះ កម្ពុជាក៏បានផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចផងដែរ។ ជាការកត់សម្គាល់ គឺពីប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មជាស្នូល ទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ដោយប្រើប្រាស់វិទ្យាសាស្រ្តទំនើប ព្រោះនេះជាកម្លាំងជម្រុញដ៏ខ្លាំងក្នុងការពន្លឿនកំណើនសេដ្ចកិច្ច។

ជាការពិតណាស់សមិទ្ធផល និងមហិច្ចតាដ៏ធំធេងខាងលើនេះ​ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលថ្មីៗនេះ ក្រសួងសេដ្ចកិច្ចកំពុងកំណត់ទិសដៅ និងរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា។

លោកស្រី ឃួន សុដារី បានមានប្រសាសន៍បន្ថែមថា ក្នុងនាមជាអ្នកតំណាងរាស្រ្ត ដែលជាតួនាទីមួយដ៏សំខាន់ ក៏ដូចជាក្នុងនាម ជាសមាជិករដ្ឋសភា គឺយើងទាំងអស់គ្នាខិតខំប្រឹងប្រែងស្វែងរកចំណុចវិជ្ជមាននៃការវិវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងត្រៀមរាល់បណ្តាការគិតគូរផ្នែកផ្លូវច្បាប់ ដើម្បីធ្វើយ៉ាងណាទប់ទល់នូវបញ្ហាឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (Cyber Crime)។

ចំណែកលោក Bui The Duy អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានមានប្រសាសន៍ឆ្លើយតបថា វៀតណាមត្រៀមខ្លួនជានិច្ចក្នុងការសហការណ៍បន្តទៀតលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ចំណែកឯ គណៈកម្មការជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរដ្ឋសភាវៀតណាម ក៏បានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការនីតិកម្មលើការគ្រប់គ្រង និងទប់ស្កាត់បទល្មើសប្រព័ន្ធបច្ចេកវិទ្យា។

គួរឲ្យកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាពយ៉ាងសំខាន់បំផុតមួយ សម្រាប់ការអភិវឌ្ឍប្រទេស ដូចដែលមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ជាចុងក្រោយ លោកស្រី ឃួន សុដារី សង្ឃឹមថា ឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយយូរអង្វែងរវាងកម្ពុជា-វៀតណាមលើគ្រប់វិស័យ តាមរយៈការយកចិត្តទុកដាក់ និងជួយចែករំលែកនូវបទពិសោធន៍លើវិស័យបច្ចេកវិទ្យាទំនើប នឹងបម្រើបាននូវបុព្វហេតុក្នុងការជម្រុញកំណើនការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕

(យោងតាម FB: National Assembly Of Cambodia)

(យោងតាម FB: National Assembly Of Cambodia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ