យុគសម័យ - ក្រុមការងាររបស់ស្ថានទូតនិងសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចការងារនិងអញ្ជើញប្រគល់អំណោយជូនចំពោះប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកនៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។
ក្រុមកាងារបានទៅសាកសូរសុខទុក្ខនិងជូនអំណោយចំពោះប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាក (រូបថតៈ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា)
ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី១៥និងទី១៦ ខែមីនា ក្រុមការងារនៃស្ថានទូតនិងសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាបានធ្វើទស្សនកិច្ចការងារនិងបានផ្តល់អំណោយជូនចំពោះប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកនៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។
ក្នុងដំណើរទស្សនកិច្ចការងារនេះ គណៈប្រតិភូបានជួបធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិនៃសាខាសមាគមខ្មែរ - វៀតណាមនៅកម្ពុជាតាមបណ្តាខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។
ក្នុងជំនួបនេះ គណៈប្រតិភូក៏បានពិភាក្សាលើបញ្ហាពង្រឹងសកម្មភាពរបស់សាខាសមាគម និងបង្កើនយន្តការនៃការផ្លាស់ប្តូរព័ត៌មាន ធ្វើការសម្របសម្រួលការងាររវាងសមាគមខ្មែរ - វៀតណាមនៅកម្ពុជាជាមួយបណ្តាសាខារបស់ខ្លួនក្នុងពេលខាងមុខ ក៏ដូចជា អនុវត្តន៍ការងារសំខាន់ៗរបស់បណ្តាសាខាសមាជិក ជាពិសេសការឃោសនានិងចលនាបងប្អូនផងដែរ។
លើសពីនេះទៅទៀត គណៈប្រតិភូក៏បានពិភាក្សាអំពីការពង្រីកសមាគមមូលដ្ឋាន និងបង្កើនការបង្រៀនភាសាខ្មែរសម្រាប់ប្រជាជន។
គណៈប្រតិភូនិងថ្នាក់ដឹកនាំសាខាសមាគមក៏បានផ្លាស់ប្តូរមតិអំពីស្ថានភាពសហគមន៍និងបានពិភាក្សាពីការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាជាបន្ទាន់កំពុងលេចឡើងដែលពាក់ព័ន្ធនិងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ក្នុងឱកាសនេះ ក្រុមការងារបានជួបធ្វើការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ព្រមទាំងទៅសាកសួរសុខទុក្ខនិងជូនអំណោយចំនួន ២០០ កញ្ចប់ សម្រាប់ប្រជាជនដែលមានស្ថានភាពលំបាកនៅភូមិអណ្តែតទឹកមួយក្នុងខេត្តពោធិសាត់និងក្រុងបាត់ដំបងផងដែរ៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន