ពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជា

00:54 | 14/05/2019 (យោងតាម nhandan.com.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានរួមសហការជាមួយនឹងស្ថាប័នតំណាងអនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងអាជ្ញាធរមូលដ្ឋាន ដើម្បីប្រារព្ធពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តក្រចេះ។

តំណាងអាជ្ញាធរខេត្តក្រចេះ និងស្ថាប័នតំណាងអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាដាក់កម្រងផ្កានៅស្តូបមិត្តភាព (រូបថតៈ nhandan.com.vn)

អញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ មានវត្តមានរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី; អភិបាលខេត្តក្រចេះ លោក វ៉ា ថន; អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា វរសេនីយ៍ឯក Nguyen Thanh Chinh រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ អង្គការមហាជន សិស្ស និស្សិតនិងប្រជាជនក្នុងតំបន់ជាច្រើនផងដែរ។

ស្តូបមិត្តភាពវៀតណាម - កម្ពុជា ខេត្ដក្រចេះគឺជាស្តូបទី ១៤ ក្នុងចំណោមស្តូបចំនួន១៧ ដែលត្រូវបានអភិរក្ស ជួសជុលនិងសាងសង់ថ្មីនៅកម្ពុជា (រូបថតៈ nhandan.com.vn)

អញ្ជើញថ្លែងនៅក្នុងពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជា ខេត្តក្រចេះ តាងនាមសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា, ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី បានលើកឡើងម្តងទៀតអំពីកំណាត់ផ្លូវដ៏លំបាកនៃការតស៊ូរបស់កងទ័ពនិងប្រជាជនកម្ពុជា ដោយមានការជួយឧបត្ថម្ភអស់ពីចិត្តពីថ្លើមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវសេរីភាពនិងសន្តិភាពយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។ សំណង់ស្តូបមិត្តភាពមិត្តភាពត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរកសាងឡើងនៅតាមបណ្តាខេត្តជាច្រើនទូទាំងប្រទេស ដើម្បីរំលឹកដល់គុណបំណាចរបស់វីរៈជននៃប្រជាជាតិទាំងពីរ ដែលបានបូជាសម្រាប់បុព្វហេតុរំដោះប្រជាជនកម្ពុជារួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍។

លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត (រូបថតៈ nhandan.com.vn)

រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជានិងវៀតណាមបានបន្តពង្រីកប្រពៃណីយ៉ាងល្អ ក្នុងទំនាក់ទំនងនយោបាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍ ... សមិទ្ធិផលល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីបានរួមចំណែកដល់ការពង្រឹងសន្តិភាពនិងស្ថិរភាព ជំរុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ចំពោះមុខប្រជាជនច្រើនស្រទាប់ដែលចូលរួមពិធីនេះ លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាមដែលបានបញ្ជូនកុលបុត្រ កុលធីតា ទៅជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ខែមករា។ នោះគឺជាការពិតមួយដែលមិនអាចបំភ្លេចបានឡើយ។ ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចថា ប្រសិនបើគ្មានថ្ងៃទី២ធ្នូ (ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ) និងថ្ងៃទី ៧ ខែមករា គឺមិនអាចមានថ្ងៃនេះបានឡើយ។

អនុព័ន្ធយោធានវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា វរសេនីយ៍ឯក លោក Nguyen Thanh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ nhandan.com.vn)

ជាការឆ្លើយតប លោក វរសេនីយ៍ឯក Nguyen Thanh Chinh បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងប្រជាជនក្នុងតំបន់ក្នុងការចូលរួមទាំងកម្លាំងចិត្តនិងកម្លាំងកាយ ដើម្បីកសាងឡើងនូវសំណង់ពោរពេញទៅដោយអត្ថន័យនេះ។ សំណង់ស្តូបមិត្តភាពវៀតណាម - កម្ពុជា ស្ថិតនៅក្នុងបរិវេណមួយ រួមមានវិមានជ័យជំនះរបស់រណសិរ្ស និងផ្នូររបស់យុទ្ធជនកម្ពុជា ដែលពលីកម្មក្នុងដំណើរការប្រយុទ្ធដើម្បីការពារប្រទេស។ ប្រការនេះ បានបញ្ជាក់បន្ថែមទៀត អំពីសាមគ្គីភាពនៃការតស៊ូប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ និងប្រជាជាតិយើងទាំងពីរ ក្នុងដំណើរការថែរក្សាឯករាជ្យជាតិ សន្តិភាពនិងស្ថិរភាព ព្រមទាំងអះអាងបន្ថែមទៀតអំពីភាពស្របច្បាប់របស់វៀតណាមនិងកងទ័ពស្ម័គ្រចិត្តវៀតណាមនៅពេលជួយប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សូមគូសបញ្ជាក់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជា ខេត្ដក្រចេះ គឺជាស្តូបទី ១៤ ក្នុងចំណោមស្តូបមិត្តភាពចំនួន១៧ ដែលត្រូវបានអភិរក្ស ជួសជុលនិងសាងសង់ថ្មីនៅកម្ពុជា។ នេះជាកន្លែងសម្រាប់ការដើរកម្សាន្តនិងសកម្មភាពវប្បធម៌ ជាកន្លែងសម្រាប់ក្មេងជំនាន់ក្រោយ ស្វែងយល់ពីតម្លៃនៃសន្តិភាព សេរីភាព សេរីភាព អំពីចំណងសាមគ្គីនិងការជួយគ្នាទៅវិញទៅមកនៃជំនាន់ជីដូនជីតា ក៏ដូចជា ជំនាន់បន្តទៀតនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាសព្វថ្ងៃនេះផងដែរ៕

(យោងតាម nhandan.com.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម nhandan.com.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព