រំលឹកខួបលើកទី ៤០ នៃទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម៖ ប្រជាជនវៀតណាមមិនបំភ្លេចបានឡើយការប្រយុទ្ធដើម្បីការពារព្រំដែន

00:54 | 13/05/2019

យុគសម័យ - នាថ្ងៃទី ៤ ខែមករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព វៀតណាម គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនឹងសហការរៀបចំពិធីរំលឹកខួបលើកទី ៤០ នៃទិវាជ័យជម្នះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេស និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាបានឈ្នះរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៩)

ទិដ្ឋភាពសម្តែងសិល្បៈក្នុងពិធី

យោងតាមគណៈចាត់តាំង ការប្រារព្ធពិធីនេះ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ យល់ច្បាស់ពីអត្ថន័យនិងសារៈសំខាន់នៃការអភិរក្ស ពង្រឹងនិងពង្រីកនូវទំនាក់ទំនងវៀតណាម - កម្ពុជា ក៏ដូចជាការតស៊ូដើម្បីការពារព្រំដែនភាគនិរតីរបស់ប្រជាជនវៀតណាមនិងចំពោះជ័យជំនះរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនិងកម្ពុជាលើរបបប្រល័យ ពូជសាសន៍។

ទន្ទឹមជាមួយគ្នានេះ នឹងជួយឲ្យសាធារណមតិអន្តរជាតិ យល់ច្បាស់ពីការពិតអំពីបុព្វហេតុសុចរិតដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបាន ជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញធ្វើ ជួយប្រទេសកម្ពុជារស់រានមានជីវិត ដើម្បីមានប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ហើយនេះក៏ជាឱកាស ដើម្បីរំលឹកឡើងវិញនូវប្រពៃណីសាមគ្គីភាពនិងការគាំទ្រគ្នាទៅវិញទៅមក រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរនាអំឡុងពេលដែលវៀតណាមជួយកម្ពុជាឱ្យរួចផុតពីគ្រោះមហន្តរាយនៃការប្រល័យពូជសាសន៍និងការស្តារប្រទេសឡើងវិញ។

ទីដ្ឋភាពសម្តែងសិល្បៈក្នុងពិធី

តំណាងជាច្រើន ជាបដិវត្តន៍ជើងចាស់ អ្នកម្តាយវីរៈភាព វីរៈជន កងកំលាំងប្រដាប់អាវុធ វីរៈពលករ តំណាងនៃអតីតយុទ្ធជន កងទ័ពស្ម័គ្រចិត្ត តំណាងក្រុមគ្រួសារយុទ្ធជនពិការ ដែលមានសាច់ញាតិធ្លាប់បំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា និងតំណាងយុវជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា នឹងចូលរួមក្នុងពព្រឹត្តិការណ៍នេះ។

តាមគម្រោង នៅឯពិធីនេះ នឹងបញ្ជាំងខ្សែភាពយន្តឯកសារស្តីពីសង្រ្គាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេស; ផ្ទៀងស្តាប់អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមដែលធ្លាប់ជួយកម្ពុជា ចែករំលែកនូវព័ត៌មាន​ ព្រមទាំងផ្ទៀងស្តាប់ការបញ្ចេញមតិរបស់តំណាងយុវជនកម្ពុជាដែលកំពុងសិក្សានៅវៀតណាមក៏ដូចជាតំណាងយុវជនវៀតណាមផងដែរ។

សូមជម្រាបថា ជ័យជំនះក្នុងសង្គ្រាមការពារមាតុភូមិនៅព្រំដែនភាគនិរតីគឺពោរពេញទៅដោយអត្ថន័យសំខាន់ ព្រោះថា ជ័យជំនះនេះ ជាជ័យជំនះសុចរិតរបស់ប្រជាជនវៀតណាម ជ័យជំនះនៃរបបប្រល័យពូជសាសន៍ ជ័យជំនះនៃចំណងសាមគ្គីភាព មិត្តភាព វៀតណាម - កម្ពុជា។ យើងមិនត្រឹមតែការពារអធិបតេយ្យភាពដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេសប៉ុណ្ណោះទេ ថែមទាំងបានជួយសង្រ្គោះប្រជាជនកម្ពុជារួចផុតពីការប្រល័យពូជសាសន៍ ដើម្បីទទួលបាននូវសិទ្ធិរស់រានមានជីវិត សិទ្ធិជាមនុស្សនិងឈានចូលយុគសម័យឯករាជ្យ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ