វៀតណាម - កម្ពុជារឹតបន្តឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាព

17:33 | 25/12/2018 (បកប្រែដោយ មិញ ហុង)

យុគសម័យ - យោងតាមលោកឧត្តមសេនីយ សុខ ផល រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការគាំទ្រនិងបង្កើតលក្ខណៈល្អបំផុតសំរាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែនដើម្បីដោះដូរចពាណិជ្ជកម្មនិងផ្លាស់ប្តូរទំនិញសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang លោក Le Tien Chau (ខាងស្តាំ) ក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍លោក សុខ ផល

នៅថ្ងៃទី ២៤ ខែធ្នូ លោក Le Tien Chau លេខារងនៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានរួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋាននិងភ្នាក់ងារមួយចំនួន អញ្ជើញទទួលជួបគណៈប្រតិភូកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា បានមកបំពេញទស្សនកិច្ចនិងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំខេត្ត Hau Giang ។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ លោក សុខ ផល បានថ្លែងអំណរគុណចំពោះការទទួលបដិសញ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំខេត្ត Hau Giang សម្រាប់គណៈប្រតិភូ។ ទន្ទឹមនឹងជាមួយគ្នានេះ ឯកឧត្តមក៏បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចំរើន កាន់តែល្អប្រសើរដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមលោកឧត្តមសេនីយ៍ សុខ ផល រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការគាំទ្រនិងបង្កើតលក្ខណៈល្អបំផុតសំរាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែនដើម្បីដោះដូរចពាណិជ្ជកម្មនិងផ្លាស់ប្តូរទំនិញសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

គណៈប្រតិភូកម្ពុជាអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត Hau Giang

អញ្ជើញថ្លែងទៅកាន់គណៈប្រតិភូ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang លោក Le Tien Chau បានអះអាងថា៖ វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងជិតស្និទ្ធមានមិត្តភាពជាប្រពៃណីជាយូរណាស់មកហើយ។ នាពេលកន្លងទៅ ថ្នាក់ដឹកនាំបក្សនិងរដ្ឋពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋានតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

លើសពីនេះទៀត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang ក៏សង្ឃឹមផងដែរថា លោកនាយឧត្តមសេនីយ៍ នឹងយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់អង្គភាពអាជីវកម្មវៀតណាមនិយាយរួននិងអង្គភាពអាជីវកម្មខេត្ត Hau Giang និយាយដោយឡែកទៅស្វែងរកទីផ្សារសម្រាប់វិនិយោគនៅកម្ពុជា។ ដោយឡែក ខេត្ត Hau Giang នឹងប្តេជ្ញាចិត្តបង្កលក្ខណៈល្អបំផុតសម្រាប់វិនិយោគិនបរទេសដើម្បីធ្វើការវិនិយោគនៅក្នុងខេត្តផងដែរ៕

(បកប្រែដោយ មិញ ហុង)

(បកប្រែដោយ មិញ ហុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព