បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh រៀបចំសកម្មភាពរំលឹកខួបលើកទី ៤០ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា

07:18 | 31/12/2018

យុគសម័យ - នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងាររបស់ខេត្ត Tay Ninh (វៀតណាម) ដឹកនាំដោយ វរសេនីយ៍ឯកលោក Nguyen Van Tru មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ (កម្ពុជា) ដើម្បីអបអរសាទរជ័យជំនះលើរបបប្រល័យពូជសាសន៍រំដោះប្រទេសកម្ពុជា។

អតីតយុទ្ធជនខេត្ត Tay Ninh និងអតីតយុទ្ធជនខេត្តត្បូងឃ្មុំថតរូបជាអនុស្សាវរីយ៍ (រូប​ថត៖ baoquankhu7.vn)

នៅឯប្រទេសកម្ពុជា គណៈប្រតិភូទទួលបានការបដិសណ្ឋារកិច្ចដ៏រាក់ទាក់និងកក់ក្តៅបំផុតពីសំ​ណាក់​តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះ អតីតយុទ្ធជនខេត្ត Tay Ninh និងអតីតយុទ្ធជនខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ បានជួបប្រាស្រ័យ និងរំលឹកឡើងវិញនូវប្រពៃណីដ៏អង់អាចក្លាហាន កាលពីសម័យដែលប្រកៀកស្មាគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ដណ្តើមយកសន្តិភាពសម្រាប់បច្ចុប្បន្ននេះ។

ក្រុមការងារខេត្ត Tay Ninh និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម បានរៀបចំការជូនអំណោយនិងបានទៅគោរពនៅវិមានជ័យជម្នះនៅខេត្តកំពង់ចាម; រៀបចំការពិនិត្យនិងព្យាបាលជំងឺនិងការផ្គត់ផ្គង់ថ្នាំសម្រាប់ប្រជាជន កម្មាភិបាលនិងយុទ្ធជននៅតំបន់ប្រតិបត្តិការសឹងរងនៅខេត្តត្បូងឃ្មុំជាង ១០០ នាក់ ព្រមទាំង បូសសរុបកិច្ចការសម្របសម្រួល រវាងអង្គកភាពទាំងពីរនេះក្នុងឆ្នាំ ២០១៨ និងចុះហត្ថលេខាលើសកម្មភាពសម្របសម្រួល សម្រាប់ឆ្នាំ២០១៩ផងដែរ។

នេះគឺជាឱកាសដើម្បីជំរុញការផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន និងប្រជាជនឱ្យយល់កាន់តែច្បាស់អំពីជ័យជំនះនៃសង្រ្គាមការពារព្រំដែនភាគនិរតីនៃប្រទេសវៀតណាម និងរួមជាមួយកងទ័ពកម្ពុជាទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត អៀង សារី។​ ជាពិសេស គឺបញ្ជាក់ច្បាស់ពីភាពរឹងមាំនិងយូរអង្វែងនៃប្រពៃណី ស្មារតីសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាមនិងកម្ពុជា។ នេះក៏ជាឱកាសដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុការពារមាតុភូមិ ដ៏ដូចជាការជួយឧមត្ថម្ភដ៏បរិសុទ្ធចំពោះប្រជាជនកម្ពុជា ព្រមទាំងជាការប្រឆាំងនឹងព័ត៌មានមិនត្រឹមត្រូវ និងទស្សនៈខុសឆ្គង ដែលបំប្លែងប្រវត្តិសាស្រ្ត រួមទាំងការបដិសេដ្ឋចំពោះជំនួយដ៏ធំធេង និងស្មោះត្រង់របស់ប្រជាជនវៀតណាមសម្រាប់ប្រជាជនកម្ពុជាផងដែរ៕

(ប្រភពព័ត៌មាន: baoquankhu7)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព