យុគសម័យ - នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីក្រុងហាណូយ (ប្រទេសវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីនៅមានវត្តមាន ពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងវេទិកា (រូបថតៈ VGP/Quang Hieu)
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងគ្រប់វិស័យ ហើយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដោះស្រាយរាល់ការលំបាកជាច្រើន សម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ។ ដោយមានទំហំពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨អាចទទួលបាន៥ ពាន់លានដុល្លារអាមេរិកនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថានៅឆ្នាំ ២០២០ អាចឈានដល់ ៧ ទៅ ៨ពាន់លានដុល្លារជាមិនខាន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី (រូបថតៈ VGP/Quang Hieu)
ចំណែកឯ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជាបានចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ។ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦ ។ ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ៧,៣% ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ។
នាយករដ្ឋមន្ត្រីទាំងពីររូបនៅក្នុងវេទិកា (រូបថតៈ VGP/Quang Hieu)
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីវៀតណាម ដោយបានប្រតិបត្តិខឿនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងគ្រប់គ្រងអតិផរណាយ៉ាងល្អ។ ប្រការនេះបានជះឥទ្ធិពលជាវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចកម្ពុជា៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន