បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារព្រំដែន

18:53 | 14/12/2018

នាថ្ងៃទី១៤ខែវិច្ឆកា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ទោ លោក Hoang Xuan Chien សមាជិកមជ្ឈិមបក្សសមាជិកបក្សទ័ពមជ្ឈិមនិងជាមេបញ្ជាការកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេស វៀត ណាម និងឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោកអញ្ជើញធ្វើជាប្រធានគណៈប្រតិភូ ចូលរួមជំនួបពិភាក្សា សំដៅវាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការក្នុងកិច្ចការពារព្រំដែនក្នុងឆ្នាំ២០១៨ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩។

ទិដ្ឋភាពនៃកិច្ចប្រជុំ

បន្ទាប់ពីបានស្តាប់នូវការផ្លាស់ប្តូរមតិយោបល់ និងវាយតម្លៃនូវលទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការ ការពារព្រំដែននាប៉ុន្មានឆ្នាំកន្លងមកនេះ ឧត្តមសេនីយ៍ទោ លោក Hoang Xuan Chien និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានក្តីសោមនស្សរីករាយដោយបានឃើញទំនាក់ទំនង សហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាមជាមួយកងយោធពលខេមរភូមិន្ទកម្ពុជានិយាយរួម និងរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជានិយាយដោយឡែក ដែលមានការរីកចំ រើននិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តរក្សាការអនុវត្តត្រឹមត្រូវនូវពិធីសារកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី; ផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរនិងខ្លឹមសារដែលភាគីទាំងពីរបានផ្លាស់ប្តូរនិងបានយល់ព្រមដែលបានកត់ត្រាក្នុងកំណត់ហេតុ។ ភាគីទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មនិងបង្កលក្ខណៈងាយស្រួល សម្រាប់ការងារបោះបង្គោលព្រំដែន ដើម្បីអាចត្រូវបញ្ចប់ឆាប់ៗនេះស្របតាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ