បន្តពង្រឹងនិងពង្រីកទំនាក់ទំនងយ៉ាងល្អប្រសើររវាងវៀតណាមនិងកម្ពុជា

10:24 | 27/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ទទួលតាមការអញ្ជើញរបស់គណកម្មាធិការកណ្ទាលនៃគណៈបក្សប្រជាជនកម្ពុជា លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាគណះកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការ ចលនាមហានបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ធ្វើទស្សនកិច្ចនិងធ្វើការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ខែ តុលា។

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន អញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មាធិការចលនាមហាជនវៀតណាម លោកស្រី Truong Thi Mai (រូបថតៈ nhandan.com.vn)

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ នៅរាជធានីភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូផងដែរ។

នៅក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម - កម្ពិជា តាមពាក្យស្លោក “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងចីរភាពយូរអង្វែង” ព្រយទាំងអះអាងថា វៀតណាមនឹងខិតខំអស់ពីកម្លាំងកាយចិត្ត រួមជាមួយប្រទេសកម្ពុជា រក្សានិងពង្រីកចំណងមិត្តភាពដ៏ល្អប្រសើរនេះជានិច្ច។ លោកស្រី Truong Thi Mai ក៏បានសម្តែងនូវគោលបំណង ចង់ឲ្យរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនការត្រួតពិនិត្យ ការឃ្លាំនិងក៏ដូចជាការបញ្ជាណែនាំឲ្យអនុវត្តន៍ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព រាល់សេចក្តីថែ្លងការណ៍រួមផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ nhandan.com.vn)

អញ្ជើញឆ្លើយតបវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Truong Thi Mai និងគណៈប្រតិភូ នាពេលនេះ ដែលពិតជាបានរួមចំណែកក្នុងការបន្តពូនជ្រុំនូវចំណងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាង បក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា កាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត ។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការចលនាមហាជននៃប្រទេសទំាងពីរ និងលើកទឹកចិត្ត ជួយជម្រុញ និងលើកកម្ពស់កិច្ចសហការនេះឲ្យកាន់តែសកម្មនិងខ្លាំងក្លាថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមកឲ្យបានកាន់តែច្រើនដើម្បីជាឧត្តមប្រយោជន៌របស់ប្រជាជន នៃប្រទេសយើងទាំងពីរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព