វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅខេត្តមណ្ឌលគីរី

19:37 | 05/10/2018

យុគសម័យ - ការងាររុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញ វៀតណាមដែលបាន ពលីជីវិតនៅកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដល់ដំណាច់ខែ ឧសភា ឆ្នាំ២០១៩។

កម្ពុជាបង្កើនកិច្ចការស្វែងរកអិដ្ឋធាតុកងទ័ពស្មគ្រចិត្តវៀតណាម​(រូបថតៈ VOV)

ការងាររុករកអិដ្ឋធាតុនេះនឹងត្រូវបានដំណើរការនៅតំបន់ ទីក្រុងសែនមនោរម្យ ស្រុកកោះញែក ស្រុកពេចិន្តា ស្រុកអូររាំងនិងស្រុកកែវ សីមា នៃខេត្តមណ្ឌលគីរី។ នេះជាខ្លឹមសារនៃកំណត់ហេតុស្ដីពីការបន្តកិច្ចសហប្រតិបតិ្តការក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅ ខេត្តមណ្ឌលគីរី ដែលត្រូវបានលោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគីរី និងលោកស្រី H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ចុះហត្ថលេខានាថ្ងៃទី៣ ខែតុលាកន្លងទៅ។

ក្នុងពិធីនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ច​សហប្រតិបត្តិការ​បន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែល​បានពលីក្នុងសម័យសង្រ្គាម នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី នារដូវប្រាំង (២០១៨-​២០១៩) ដោយចាប់ ផ្តើមបន្តរករុកអដ្ឋិធាតុនេះ ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ រហូតដល់ចុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានចំនួនកម្លាំង នៃក្រុមការងារ​ជំនាញ K51(វៀតណាម) នៃខេត្តដាក់ឡាក់ចំនួន៦៤នាក់ ហើយទីតាំងដែល​ត្រូវបោះ​ជំរុំរបស់ក្រុមការងារ K51 ត្រូវបានដាក់នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។

ដោយឡែក ចំពោះទីតាំងសិក្សា ជីកគាស់ និងស្វែងរកអដ្ឋិធាតុ ត្រូវអនុវត្តន៍​នៅក្រុង​សែនមនោរម្យ ស្រុកកោះញែក, ស្រុកពេជ្រាដា, ស្រុកអូររាំង, និងស្រុកកែវសីមា ក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារជំនាញ K51 នៅក្នុងរយៈពេលនៃការជីកគាស់នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវគោរពតាម​ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គោរពទំនៀមទម្លាប់ ប្រពៃណីប្រជាពលរដ្ឋ ជា​ពិសេសបងប្អូនជនជាតិដើមភាគតិច ហើយក៏សូមឱ្យអាជ្ញាធរតាមបណ្តាក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានដឹង នឹងចូលរួម​សហការជាមួយក្រុម K51 ខេត្តដាក់ឡាក់ ក្នុងការអនុវត្តន៍ការងារឱ្យ​ទទួលបានជោគជ័យ៕


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ