នាយប់ថ្ងៃទី២១ ខែសីហា នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានប្រព្រឹត្ត ទៅការជួបប្រាស្រ័យកីឡាប៉ូលីងអាស៊ាន ក្នុងឱកាសរំលឹកខួបលើកទី៥១ទិវា បង្កើតអាស៊ាន។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ កម្ពុជាលោក Vu Quang Minh
ព្រឹត្តិការណ៍នេះមានការចូលរួមរបស់កីឡាករប្រមាណ១០០រូប មកពីស្ថានទូតនៃប្រទេសអាស៊ានប្រចាំទីក្រុងភ្នំពេញ និងតំណាងក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានឲ្យដឹងថា៖ “នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យដែលបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី៥១នៃទិវាបង្កើតអាស៊ានរួមទាំងរំលឹក ខួបលើកទី២០នៃទិវា កម្ពុជាក្លាយទៅជាសមាជិកជាផ្លូវការរបស់អាស៊ាន នាឆ្នាំ១៩៩៨។ សកម្មភាពកីឡាសហគមន៍នេះមានអត្ថន័យសំខាន់ដោយនាំមកនូវឱកាសជួបប្រាស្រ័យគ្នានិងកសាងស្មារតីសាមគ្គីភាពអាស៊ាន ដែលធ្វើឲ្យយើងមានអារម្មណ៍ថា កំពុងរស់នៅក្នុងមហាគ្រួសារអាស៊ានអញ្ជឹង”។
កម្មវិធីនេះក៏ជាឱកាសដើម្បីមន្រីការទូតអាស៊ានជួបប្រាស្រ័យគ្នា ផ្លាស់ប្ដូរបទពិសោធន៍ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក តាមនោះរួមគ្នា កសាងអាស៊ានឲ្យក្លាយទៅជាសហគមន៍មួយប្រកបដោយសាមគ្គីភាព វឌ្ឍនភាពនិងរឹងមាំជានិច្ច៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន