កម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” លើកទី៣ឆ្នាំ២០១៨

06:29 | 26/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាយប់ថ្ងៃទី២៥ខែសីហា នៅទីក្រុងហាណូយ (ប្រទេសវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” លើកទី៣ ឆ្នាំ២០១៨ ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមរៀបចំឡើងក្រោមការដឹកនាំរបស់គណកម្មការបក្សទ័ពមជ្ឈឹមនិងក្រសួងការពារប្រទេសវៀតណាម។

តំណាងចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យ (រូបថតៈ Van Hieu, Phu Son/qdnd)

អញ្ជើញចូលរួមក្នុងកម្មវិធីមានវត្តមាន ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; នាយឧត្តមសេនីយ៍ សមាជិកការិយាល័យនយោបាយ លេខារងនៃគណកម្មការបក្សទ័ពមជ្ឈឹមនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich; លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្សនិងជាប្រធានគណកម្មាធិការចលនាប្រជាជនមជ្ឈឹម; លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណកម្មាធិការឃោសនាអប់រំមជ្ឈឹម; ឧត្តមសេនីយ៍ឯក To Lam សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម រួមទាំងតំណាងមកពីចិន ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងកម្មវិធី (រូបថតៈ Van Hieu, Phu Son/qdnd)

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា: ទន្លេមេគង្គរឿងព្រេងនិទានគឺជានិមិត្តសញ្ញា មានប្រភពទឹកស្អាត បានតភ្ជាប់ប្រទេសទាំង៦ដែលលាតសន្ធឹងតាមបណ្តោយទន្លៃជាច្រើនជំនាន់។ វៀតណាមមានមោទនភាពចំពោះតំបន់មួយដែលសម្បូរទៅដោយសក្តានុពល ពហុវប្បធ៌ម និងជាតំបន់អភិវឌ្ឍន៍​ស្ថេរភាពនិងភាពរុងរឿង ដែលនឹង ក្លាយទៅជាទីតាំងតភ្ជាប់គ្នារវាងមហាអំណាចសេដ្ឋកិច្ចធំៗរបស់អាស៊ីនិងពិភពលោកទាំងមូល។

ការជួបប្រាស្រ័យក្នុងកម្មវិធី (រូបថតៈ Van Hieu, Phu Son/qdnd)

ដើម្បីសម្រេចបានប្រការនេះ ត្រូវការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងអស់ក្នុងដំណើរការធ្វើសមាហរណកម្ម ផ្លាស់ប្តូររូបសណ្ឋានកំណើន និងការស្វែងរកដំណោះស្រាយចំពោះរាល់បញ្ហាប្រឈមជាទូទៅ។ ក្នុងនោះ បញ្ហាព្រំដែននិងដែនដី ការគំរាមកំហែងផ្នែកសន្តិសុខក្រៅប្រពៃណីរួមទាំងបញ្ហាប្រឈមដទៃទៀតគឺកំពុងត្រូវការកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកទូទៅនិងកងកម្លាំងការពារព្រំដែននិយាយដោយឡែក។

ការសម្តែងសិល្បៈរបស់ក្រុមសិល្បៈចិន (រូបថតៈ Van Hieu, Phu Son/qdnd)

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះគោលគំនិតផ្តូចផ្តើមឡើងរបស់ដោយគណកម្មាធិការបក្សទ័ពមជ្ឈឹម ក្រសួងការពារប្រទេសដែល បានបញ្ជាណែនាំឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ម្ចាស់ការជម្រុញរាល់ សកម្មភាពការពារជាតិនិងកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយកងកម្លាំងការពារព្រំដែននៃបណ្តាប្រទេសជិតខាងក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។

ការសម្តែងសិល្បៈរបស់ក្រុមសិល្បៈកម្ពុជា (រូបថតៈ Van Hieu, Phu Son/qdnd)

កិច្ចខិតខំប្រឹងប្រែងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍របស់ប្រទេសជាតិ រួមចំណែកក្នុងការអះអាងនូវគោលនយោបាយការកិច្ចការបរទេសរបស់វៀតណាម គឺពហុភាគី ភាពឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង និងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។ វៀតណាមខិតខំធ្វើជាមិត្ត ជាដៃគូដែលអាចជឿទុកចិត្តបាន ជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្ដរជាតិជាទូទៅនិងជាពិសេសរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គនិយាយដោយឡែកផងដែរ។

ការសម្តែងសិល្បៈរបស់ក្រុមសិល្បៈឡាវ (រូបថតៈ Van Hieu, Phu Son/qdnd)

អស់រយៈពេល២៥ឆ្នាំដំណើរសកម្មភាពមក កិច្ចសហប្រតិបត្តិការរបស់មហាអនុតំបន់ទន្លេមេគង្គ (GMS) ទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ដោយរួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសសមាជិក ការកាត់បន្ថយភាពក្រីក្រនិងការលើកកំពស់គុណភាពនៃជីវិតរស់នៅសម្រាប់ប្រជាជន។ រួមជាមួយនឹងភាពជោគជ័យរបស់មហាអនុតំបន់ទន្លេមេគង្គនោះ វៀតណាមកំពុងបន្តទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ គ្រប់គ្រងអតិផរណា បង្កើនទំហំពាណិជ្ជកម្មនិងការទាក់ទាញការវិនិយោគបរទេសក៏បានកើនឡើងជាលំដាប់ផងដែរ។

ការសម្តែងសិល្បៈដោយមានការចូលរួមរបស់សិល្បៈករមកពីប្រទេសទាំង៤ វៀតណាម ចិន ឡាវនិងកម្ពុជា (រូបថតៈ Van Hieu, Phu Son/qdnd)

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន វៀតណាមកំពុងជម្រុញការអនុវត្តន៍រាល់គំនិតផ្តួចផ្តើមរួមរបស់មហាអនុតំបន់ទន្លេមេគង្គ ដូចជាផ្តល់អាទិភាពលើការវិនិយោក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, អភិវឌ្ឍន៍សេដ្ឋកិច្ចតាមច្រកព្រំដែន រួមទាំងរាល់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន សំដៅធ្វើអាជីវកម្មដោយសមស្រប លើកកម្ពស់សមត្ថភាពធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការចលនាយ៉ាងរហ័សនៃសេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោក។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងតំណាងនានា ជូនពរចំពោះជោគជ័យនៃកម្មវិធី (រូបថតៈ Van Hieu, Phu Son/qdnd)

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងថា ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋាភិបាលមក កងកម្លាំងប្រដាប់អាវុធទូទៅនិងកងកម្លាំងការពារព្រំដែនវៀតណាម ចិន ឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា នឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ សំដៅនាំមកប្រភពកម្លាំងថ្មីនិងបង្កើតឡើងកម្លាំងសំយោគរបស់មហាអនុតំបន់ទន្លេមេគង្គ តែម្តង។

ត្រូវបានរៀបចំជារៀងរាល់ពីរឆ្នាំម្តង កម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” បានក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចការបរទេសជាទូទៅនិងកិច្ចការបរទេសការពារជាតិនិយាយដោយឡែក។ កម្មវិធីមានការជួបប្រាស្រ័យទាក់ទង ពីប្រមុខកងកម្លាំងការពារព្រំដែនវៀតណាម ចិន ឡាវ កម្ពុជា​ មីយ៉ាន់ម៉ា និងថៃផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព