កាសែត Aktuelle Nachrichten (FAZ) (ទិដ្ឋភាពរួម) របស់ប្រទេសអាល្លឺម៉ង ដែលបានចុះផ្សាយអត្ថបទគួរឱ្យកត់សម្គាល់មួយអំពី​ យុទ្ធសាស្ត្រប្រឆាំងវីរុស SARS-CoV-2 ដ

08:34 | 05/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - អត្ថបទ“Vietnams stiller Auftaktsieg über das Virus” ( វៀតណាមយកឈ្នះវីរុស Sar-Cov2 ប្រកបដោយស្ងៀមស្ងាត់) (អ្នកនិពន្ធ៖ Till Fähnders) ដែលបានចុះផ្សាយ លើគេហទំព័ររបស់ FAZ ស្តីពីយុទ្ធសាស្រ្តបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

ចំណងជើងអត្ថបទនិងរូបថតនៃកំលាំងសមត្ថកិច្ចវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid -19។ ប្រភព៖ www.faz.net

នៅដើមអត្ថបទបានសរសេរថា “មិនដូចប្រទេសឧស្សាហកម្មមួយចំនួនដែលសម្បូរទេ​ ប្រទេសវៀតណាមឥឡូវអាចទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19”។

អ្នកនិពន្ធបានរំលឹកដល់បទចម្រៀងបានល្បី នៅលើអ៉ីនធើណិត“ ច្រណែន Co Vy” ដោយជម្រុញឱ្យមនុស្សលាងដៃជាប្រចាំ នៅក្នុងដំណាក់កាលដំបូងនៃការរីករាលដាល។ ប៉ុន្តែនៅពេលនោះ ប្រទេសវៀតណាមទទួលបានការយកចិត្តទុកដាក់តិចតួចណាស់ នៅពេលដែលវៀតណាមបាន​ចាត់វិធានការណ៍គ្រប់គ្រងជំងឺប្រកបដោយល្អ ។

អត្ថបទនេះបានលើកឡើងថា នៅដំណាក់កាលដំបូងនៃការរីករាលដាលជំងឺ Covid-19 នេះ ប្រទេសវៀតណាមបានបិទទ្វារសាលារៀន រឹតបន្តឹងវិធានការត្រួតពិនិត្យព្រំដែនជាមួយប្រទេសចិន ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់មនុស្សដែលមានលទ្ធផលវិជ្ជមានចំពោះជំងឺ SARS- CoV-2 និងរកឃើញមអ្នកដែលប៉ះពាល់យ៉ាងជិតស្និទ្ធ (F1) ជាមួយអ្នកផ្ទុកជំងឺ Covid-19 អ្នកដែលប៉ះពាល់ជិតស្និទ្ធ F1 (F2) និងអ្នកអ្នកដែលប៉ះពាល់ជិតស្និទ្ធ F2 (F3) ...

អ្នកនិពន្ធ៖ Till Fähnders។ (រូបថត៖ www.faz.net)

ដោយសារចាត់វិធានការណ៍ទាន់ពេលវេលា នាគ្រាដំបូង វៀតណាមកត់ត្រាត្រឹមតែ ១៦ ករណីនៃការឆ្លង ហើយនៅថ្ងៃទី ២៥ ខែកុម្ភៈ វៀតណាមបានប្រកាសថា អ្នកជំងឺទាំងអស់នោះបានជាសះស្បើយ ហើយគ្មានការឆ្លងថ្មីនៅក្នុងរយៈពេល ៣ សប្តាហ៍។

តាមអ្នកជំនាញ Poll Pollack បាននិយាយថា ជីវិតនៅរដ្ឋធានី Ha Noiហានៅតែជាធម្មតា។ លើកលែងការកាត់បន្ថយការទាក់ទង មនុស្សត្រូវពាក់ម៉ាស់ រក្សាចម្ងាយរវាងគ្នា ភោជនីយដ្ឋាន ក្លឹប... ទើបផ្អាកសកម្មភាព នាថ្មីៗនេះ។ ប៉ុន្តែ ផ្សារទំនើបនិងឱសថស្ថាននៅតែបើកជាធម្មតា។

បច្ចុប្បន្ននេះវៀតណាមមានចំនួនមនុស្សជាង ២០០ នាក់ដែលវិជ្ជមានចំពោះវីរុស SARS-CoV-2 ដែលជាតិចជាងប្រទេសជិតខាងរបស់វៀតណាម ហើយប្រទេសវៀតណាមមិនទាន់មានករណីស្លាប់នោះទេ។

នៅពេលវីរុស SARS-CoV-2 ត្រឡប់មកវិញ ប្រទេសវៀតណាមបានបន្តរឹតបន្តឹងវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដូចជាការដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ សម្រាប់អ្នកដំណើរទាំងអស់ដែលបានចូលប្រទេសវៀតណាម។ ប្រទេសវៀតណាមក៏បានផ្អាកការផ្តល់ទិដ្ឋការសម្រាប់អ្នកធ្វើដំណើរពីបណ្តាប្រទេសអឺរ៉ុបដែលរងផលប៉ះពាល់ដោយជំងឺនេះ។

នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមបានស្នើឱ្យអនុវត្តការរក្សាគម្លាតក្នុងសង្គម ក្នុងរយៈពេល ១៥ ថ្ងៃពីម៉ោង ០០ :០០ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ ដោយត្រូវការចេញពីផ្ទះ​ ក្នុង​ករណីចាំបាច់ ដូចជា៖ ការដើរទិញម្ហូបអាហារ ឥវ៉ាន់ ឬធ្វើការ ។

មូលហេតុមួយក្នុងចំណោមបណ្តាមូលហេតុដែលវៀតណាមទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតគឺការប្រមូលកម្លាំងរបស់ប្រជាជន តាមរយៈយុទ្ធនាការឃោសនា ដោយការផ្ញើសារនិងការឃោសនាទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះ ក៏មានកម្មវិធីនៅលើស្មាតហ្វូនសម្រាប់ឱ្យប្រជាជនរាយការណ៍អំពីស្ថានភាពសុខភាពរបស់ខ្លួន ហើយរបាយការណ៍មិនត្រឹមត្រូវអាចត្រូវបានផាកពិន័យ។

ប្រទេសវៀតណាមក៏ចាត់វិធានការណ៍តឹងរឹង ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីវីរុស SARS-CoV-2 ហើយរហូតមកដល់ពេលនេះអ្នករំលោភបំពានប្រមាណ ៨០០ នាក់ត្រូវបានពិន័យតាមច្បាប់។ លើសពីនេះទៀត វៀតណាមក៏ប្រមូលផ្តុំកម្លាំងមន្ត្រី បុគ្គលិកសុខាភិបាលនិងយោធាឱ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ គ្រូពេទ្យនិងគិលានុបដ្ឋាយិកាត្រូវបានយកចិត្តទុកដាក់ដល់ការងារ ទាហានបានចាកចេញពីកន្លែងរស់នៅរបស់ពួកគេ ដើម្បីបង្កើតកន្លែងដាក់ឲ្យនៅដាច់ដោយឡែក./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់