យុគសម័យ - នេះជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសដែលចូលរួមវិភាគទានដ៏អស្ចារ្យ។
សពឧត្តមសេនីយ៍ត្រី Hoang The Thien ។ (ប្រភព៖ wikipedia)
យោងតាម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា៖ “ខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (១២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០១៩) និង ខួបអនុស្សាវរីយ៍លើកទី ៤០ ឆ្នាំអបអរជ័យជំនៈនៃការស្រោចស្រង់ប្រទេសជាតិ រំដោះអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧មករា ១៩៧៩- ៧ មករា២០១៩) យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទានគ្រឿងឥស្សរិយយស សហមេត្រី ជាកិច្ចបច្ឆាមរណៈថ្នាក់មហាសេរីវឌ្ឍន៍ ជូនសពឧត្តមសេនីយ៍ត្រី Hoang The Thien ដោយអនុលោមតាមព្រះរាជក្រឹត្យ នស/រកត/១១១៩/១២”។
គួជម្រាបថា នេះជាលើកដំបូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានគ្រឿងឥស្សរិយយស សហមេត្រី ជាកិច្ចបច្ឆាមរណៈថ្នាក់មហាសេរីវឌ្ឍន៍ ជូនជនបរទេស៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន