មេបញ្ជាការដ្ឋានទីក្រុងហូជីមិញបានប្រគល់អំណោយឧបត្ថម្ភដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រទេសកម្ពុជា

14:49 | 29/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៨ ខែសីហា នៅច្រកទ្វារអន្តរជាតិ Xa Mat (ខេត្ត Tay Ninh) មេបញ្ជាការដ្ឋានទីក្រុងហូជីមិញ ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Tuan Bao បានប្រគល់អំណោយឧបត្ថម្ភដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រទេសកម្ពុជា (មេបញ្ជាការដ្ឋានយោធភូមិភាគទី ៤ - កងយោធពលខេមរភូមិន្ទ)។

ទិដ្ឋភាពទូទៅនៃពិធីនេះ

គណៈប្រតិភូបានប្រគល់ម៉ាស់ការពារវេជ្ជសាស្រ្តចំនួន ១៥០,០០០ ម៉ាស់ និងទឹកលាងដៃចំនួន ២,០០០ ដប សម្លៀកបំពាក់ការពារវេជ្ជសាស្ត្រចំនួន ១០០០ ឈុត ឧបករណ៍វាស់កំដៅរាងកាយ ចំនួន ១០០ គ្រឿង និងថ្នាំ Cloramin B ចំនួន ៥០ ធុង រួមទាំងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ២០ គ្រឿង និងរបស់របរចាំបាច់មួយចំនួនដែលមានតម្លៃសរុបជាង ១ ពាន់លានដុង។

ទាំងនេះគឺជាអំណោយ ដើម្បីជួយឲ្យអង្គភាពដែលមានជាប់សម្ព័ន្ធមេត្រីជាមួយមេបញ្ជាការដ្ឋានទីក្រុងក្នុងការអនុវត្តឱ្យបានល្អនូវការបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ១៩ (Covid 19) និងដោះស្រាយការលំបាកមួយចំនួនក្នុងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ ដោយហេតុនេះរឹតបន្តឹងចំណងមិត្តភាពរវាងកងទ័ពទាំងពីរក៏ដូចជារវាងអង្គភាពទាំង ២ នៃមេបញ្ជាការដ្ឋានទីក្រុងហូជីមិញ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រទេសកម្ពុជា ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: hcmcpv.org.vn/)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦