ពិធីផ្តល់ជូនម៉ាស់ការពារ និងសំភារៈចាំបាច់ដល់កម្មាភិបាលនិងយុទ្ធជននៅប៉ុស្តិ៍ត្រួតពិនិត្យនៅវៀតណាម និងកងកម្លាំងការពារព្រំដែនប្រទេសឡាវ

17:38 | 27/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានរៀបចំពិធីប្រគល់ជូនម៉ាស់ការពារនិងសម្ភារៈចាំបាច់សម្រាប់កម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត ដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននិងកងកម្លាំងមានសមត្ថកិច្ច និងប្រជាជននៅជាប់ព្រំដែនឡាវ។

ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ baobienphong)

នាថ្ងៃទី ២៦ ខែមីនា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានរៀបចំពិធីប្រគល់ជូនម៉ាស់ការពារនិងសម្ភារៈចាំបាច់សម្រាប់កម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត ដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននិងកងកម្លាំងមានសមត្ថកិច្ច និងប្រជាជននៅជាប់ព្រំដែនឡាវដើម្បីបម្រើការងារបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

តំណាងកងទ័ពការពារព្រំដែនខេត្ត បានប្រគល់ម៉ាស់ការពារប្រឆាំងនឹងមេរោគចំនួន ៦០០ គ្រឿងដល់កម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ការពារព្រំដែនផងដែរ។

លោកវរសេនីយ៍ត្រី Van Le Lam Duc អនុប្រធានផ្នែកនយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានមានប្រសាសន៍ថា៖ «ក្រៅពីការចែកម៉ាស់និងសម្ភារៈចំាំបាច់ជូនកម្មាភិបាលនិងយុទ្ធជនការពារព្រំដែនដែលចំណាយទាំងយប់ទាំងថ្ងៃនៅតាមបុស្តិ៍ត្រួតពិនិត្យតាមព្រំដែននោះ យើងខ្ញុំក៏ចូលរួមចំណែកដកថវិកាមួយផ្នែកតូចៗ ដើម្បីជួយឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ច និងប្រជាជនដែលជាប់ព្រំដែនប្រទេសឡាវឱ្យរួមដៃគ្នាការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baobienphong)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦