ចំណងមិត្តភាពវៀតណាម - ឡាវ - កម្ពុជា រឹងមាំជានិច្ច

09:46 | 03/11/2018 (យោង​តាម bienphong.com.vn)

យុគសម័យ - នៅវេលាម៉ោង២០យប់ថ្ងៃទី ២ វិច្ឆិកា នៅសាលប្រជុំ Ngoc Linh ទីក្រុង Kon Tum ខេត្ត Kon Tum បញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kon Tum រៀបចំពិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែនជាលើកដំបូងឆ្នាំ ២០១៨ រវាងខេត្ត Kon Tum (នៃប្រទេសវៀតណាម) ជាមួយខេត្ត Attapu ខេត្ត Xekoong (នៃប្រទេសឡាវ) និងខេត្តរតនគិរី (នៃប្រទេសកម្ពុជា)។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kon Tum ។

ការសម្តែងសិល្បៈពិសេសដោយក្រុមសិល្បៈករ សិល្បៈការិនីមកពីប្រទេសទាំងបីដែលទំនុកច្រៀងផ្តោតទីលើការសរសើរចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងបី ( រូបភាព: Van Chuong – Thai Kim Nga)


អភិបាលខេត្ត Attapu និង SeKong (ឡាវ) អភិបាលខេត្តរតនគិរី (កម្ពុជា) និងលោក Nguyen Van Hoa អនុលេខានៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានចូលរួមក្នុងជំនួបសំណេះសំណាល ( រូបថត Kim Nhuong)


ឧត្តមសេនីយ៍ឯក Nguyen Van Nam មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែនបានប្រគល់គោ ចំនួន៤០ក្បាល ជូនដល់អ្នកក្រីក្រនៅខេត្តចំនួន៤ គឺ Kon Tum, Attapu, Xe Kong និងរតនគីរី (រូបថតៈ Kim Nga)

ឧត្តមសេនីយ៍ឯក Nguyen Van Nam មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែន និងលោក Nguyen Van Hoa លេខារងនៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានប្រគល់អាហារូបករណ៍ ចំនួន២០ចំណែក “អមដំណើរប្អូនទៅសាលា” សម្រាប់ប្អូនសិស្សានុសិស្ស ខេត្តចំនួន៤ គឹ Kon Tum, Attapu, Xe Kong និងរតនគីរី ។

ការសម្តែងសិល្បៈពោរពេញទៅដោយមិត្តភាពនិងសាមគ្គីភាព (រូបថតៈ Van Chuong)

កម្មវិធីនេះ ត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចកទូរទស្សន៍របស់ខេត្ត Kon Tum និងចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ប្រជាជន រដ្ឋសភា ទីក្រុងហូជីមិញនិងខេត្តជាប់ព្រំដែនវៀតណាម-ឡាវ វៀតណាម-កម្ពុជា ផងដែរ៕

(យោង​តាម bienphong.com.vn)

(យោង​តាម bienphong.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦