ចំណុចលេចធ្លោនៅក្នុងសកម្មភាពកិច្ចការបរទេសការពារជាតិនៅឆ្នាំ២០២០

11:05 | 11/01/2021

នៅឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកដោយផ្ទាល់ដល់ការការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ ខាងក្រោមនេះជាចំណុចលេចធ្លោមួយចំនួននៅក្នុងសកម្មភាពកិច្ចការបរទេសការពារជាតិនៅឆ្នាំ២០២០


លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (ទី ៦ ពីខាងស្តាំ) និងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ (ទី៧ ពីខាងស្តាំ) ថតរូបជាមួយអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានប្រចាំ​នៅប្រទេសវៀតណាមក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM-14) បានប្រារព្ធធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែធ្នូ ឆ្នាំ២០២០ (រូបថត៖ vnanet.vn)


លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​​ នៅឯតំបន់ព្រំដែននៃប្រទេសទាំងពីរក្នុងឱកាសអបអរសាទរខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២០) នាខែមិថុនា ឆ្នាំ២០២០ (រូបថត៖ vnanet.vn)

ទិដ្ឋភាពនៃការហាត់សមតាមប្រព័ន្ធវីដេអូស្តីពីការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 រវាងកម្លាំងពេទ្យយោធានៃបណ្តាប្រទេសអាស៊ាន (Covid-19 TTX) នៅខែឧសភា ឆ្នាំ២០២០ នៅឯប្រទេសវៀតណាម (រូបថត៖ ADMM.VN)

លោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាមប្រគល់គ្រឿងបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជូនប្រធាននាយកដ្ឋានកងទ័ពការពារព្រំដែន ឡាវ នៅខែតុលា ឆ្នាំ២០២០ (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានប្រគល់គ្រឿងបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា នៅខែឧសភា ឆ្នាំ២០២០ (រូបថត៖ bienphong.com.vn)


កងទ័ពការពារព្រំដែនខេត្ត Lao Cai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម និងផ្នែកគ្រប់គ្រងព្រំដែន Honghe នៃនាយកដ្ឋានគ្រប់គ្រងជនអន្តោប្រវេសន៍នៃប្រទេសចិន ប្រគល់ទទួលកំណត់ហតុនៃការយាមល្បាតរួមគ្នាក្នុងពិធីបូកសរុបលទ្ធលនៃការយាមល្បាតរួមគ្នាស្តីពីការអនុវត្តន៍ច្បាប់នៅលើតំបន់ព្រំដែន និងការបង្ការ​ទប់ស្កាត់ជំងឺរាតត្បាត នៅខែធ្នូ ឆ្នាំ២០២០ (រូប​ថត៖ bienphong.com.vn)


(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត