ប្រទេសវៀតណាមនាំចេញអង្ករប្រហែល ៦,១៥ លានតោននៅឆ្នាំ ២០២០

13:47 | 07/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - តាមការប៉ាន់ស្មានរបស់អន្តរក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងក្រសួងកសិកម្មវៀតណាម បានឲ្យដឹងថា ការនាំចេញអង្ករនៅឆ្នាំ ២០២០ នឹងឈានដល់ ៦,១៥ លានតោនគិតជាទឹកប្រាក់ប្រមាណ ៣,០៧ ពាន់លានដុល្លារ។ យោងតាមការប៉ាន់ប្រមាណរបស់អន្តរក្រសួង (ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម) បានឲ្យដឹងថា ការនាំចេញអង្ករនៅឆ្នាំ ២០២០ សម្រេចបាន ៦,១៥ លានតោន ក្នុងតម្លៃប្រមាណ ៣,០៧ ពាន់លានដុល្លារអាមេរិក។ ទោះបីបរិមាណអង្ករនាំចេញមានការថយចុះប្រមាណ ៣,៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ប៉ុន្តែតម្លៃនាំចេញបានកើនឡើង ៩,៣% ។ តម្លៃនាំចេញជាមធ្យមសម្រាប់ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជិត ៥០០ ដុល្លារ / តោន កើនឡើង ១៣,៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។

ប្រទេសវៀតណាមនាំចេញអង្ករប្រហែល ៦,១៥ លានតោននៅឆ្នាំ ២០២០


តាមការប៉ាន់ស្មានរបស់អន្តរក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងក្រសួងកសិកម្មវៀតណាម បានឲ្យដឹងថា ការនាំចេញអង្ករនៅឆ្នាំ ២០២០ នឹងឈានដល់ ៦,១៥ លានតោនគិតជាទឹកប្រាក់ប្រមាណ ៣,០៧ ពាន់លានដុល្លារ។

យោងតាមការប៉ាន់ប្រមាណរបស់អន្តរក្រសួង (ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម) បានឲ្យដឹងថា ការនាំចេញអង្ករនៅឆ្នាំ ២០២០ សម្រេចបាន ៦,១៥ លានតោន ក្នុងតម្លៃប្រមាណ ៣,០៧ ពាន់លានដុល្លារអាមេរិក។ ទោះបីបរិមាណអង្ករនាំចេញមានការថយចុះប្រមាណ ៣,៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ប៉ុន្តែតម្លៃនាំចេញបានកើនឡើង ៩,៣% ។ តម្លៃនាំចេញជាមធ្យមសម្រាប់ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជិត ៥០០ ដុល្លារ / តោន កើនឡើង ១៣,៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ នេះគឺជាតម្លៃប្រចាំឆ្នាំជាមធ្យមខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយនាំមកនូវផលប្រយោជន៍ដ៏ធំធេងដល់ប្រជាកសិករដាំស្រូវផងដែរ។

លទ្ធផលនៃការនាំចេញអង្ករនៅឆ្នាំ ២០២០ បង្ហាញពីការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រជាជននិងសហគ្រាសក្នុងការជំនះនូវការលំបាកនិងបញ្ហាប្រឈមនៃគ្រោះមហន្តរាយធម្មជាតិនិងរោគរាតត្បាតដើម្បីរក្សាចំណូលនាំចេញ ក្រៅពីនេះគឺជាការគ្រប់គ្រងជិតស្និទ្ធនិងជាក់ស្តែងរបស់រដ្ឋាភិបាលនាយករដ្ឋមន្រ្តីក្រសួងសាខានិងមូលដ្ឋាន៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត