តាំងពីចុងខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលឡាវបញ្ជាឲ្យផ្អាកការនាំចូលផលិតផលជលផលពីប្រទេសថៃ ដោយសារការផ្ទុះឡើងនៃជំងឺ COVID-19 នៅទីផ្សារជលផលរបស់ថៃ នាពេលថ្មីៗនេះ។ សហគ្រាសជលផលរបស់ឡាវបានស្វែងរកសហគ្រាសនាំចេញជលផលរបស់វៀតណាម។
រូបថតឧទាហរណ៍ (vovworld.vn)
មកទល់បច្ចុប្បន្ន ផលិតផលជលផលវៀតណាមដែលនាំចេញទៅប្រទេសឡាវភាគច្រើនត្រូវបានលក់ឲ្យអាណិកជនវៀតណាម នៅប្រទេសឡាវ ដែលផ្គត់ផ្គង់ជលផលឲ្យភោជនីយដ្ឋានមួយចំនួន។ ផលិតផលជលផលដែលលក់នៅទីផ្សារទំនើប ឬ ទីផ្សារធំៗ របស់ប្រទេសឡាវត្រូវបាននាំចូលពីប្រទេសថៃ។ ជលផលវៀតណាមមិនអាចប្រកួតប្រជែងជាមួយជលផលថៃបានទេ។ ឥឡូវនេះជាឱកាសល្អសម្រាប់សហគ្រាសវៀតណាមជ្រៀតចូលទីផ្សារឡាវ./.
(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន