បើកទ្វារវេបផតថលស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាម

17:25 | 24/12/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំពិធីបើកវេបផតថលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម (FTAP) ។ នេះជាលើកទីមួយដែលវៀតណាមមានឧបករណ៍ឆ្លាតវៃនិងជឿនលឿនក្នុងការស្វែងរកការសន្យា FTA និងព័ត៌មានពាក់ព័ន្ធជួយសហគមន៍ធុរកិច្ចនិងពលរដ្ឋទាញយកផលប្រយោជន៍ពេញលេញពីឱកាស FTA ដែលប្រទេសវៀតណាមបានចូលរួម។

លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្

នាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំពិធីបើកវេបផតថលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម (FTAP) ។ នេះជាលើកទីមួយដែលវៀតណាមមានឧបករណ៍ឆ្លាតវៃនិងជឿនលឿនក្នុងការស្វែងរកការសន្យា FTA និងព័ត៌មានពាក់ព័ន្ធជួយសហគមន៍ធុរកិច្ចនិងពលរដ្ឋទាញយកផលប្រយោជន៍ពេញលេញពីឱកាស FTA ដែលប្រទេសវៀតណាមបានចូលរួម។

ក្រោយរយៈពេលជាង ១ ឆ្នាំ ត្រៀមរៀបចំដោយមានការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក (WB) និងរដ្ឋាភិបាលអូស្រ្តាលី នាព្រឹកថ្ងៃទី ២៣ ធ្នូនៅទីក្រុងហាណូយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំពិធី បើកសម្ពោធច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដី FTA របស់វៀតណាម (FTAP) ។ ) ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងថា៖ “ការដាក់ឲ្យដំណើរការ ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការបានបញ្ជូនសារដ៏សំខាន់របស់រដ្ឋាភិបាលវៀតណាមក្នុងការនាំបណ្ដា FTA ជាពិសេសគឺ FTA ជំនាន់ថ្មីខិតមកជិតសហគ្រាស និងប្រជាជន។ លើសពីនេះទៀត ការបញ្ចប់ជាស្ថាពរ FTAP ក៏បានបង្ហាញពីការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាលវៀតណាមនិងធនាគារពិភពលោកនិងរដ្ឋាភិបាលអូស្ត្រាលីក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចវៀតណាម”។ សូមបញ្ជាក់ដែរថា ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមនឹង អនុញ្ញាតឱ្យសហគ្រាសអាចស្វែងរករាល់ ព័ត៌មានចាំបាច់ទាំងអស់ ជាពិសេសគឺការការសន្យាពាក់ព័ន្ធនឹងពន្ធ សេវាកម្ម និងការវិនិយោគ ក៏ដូចជាជួយសហគ្រាសទាញយកឱកាសជាអតិបរមា ដែលកិច្ចព្រមព្រៀងនានានាំមក ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត