ប្រទេសវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងអាស៊ាន

20:33 | 24/12/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ក្រោមការធ្វើជាប្រធាននៃប្រទេសវៀតណាម អាស៊ានអាចឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ ហើយសហរដ្ឋអាមេរិកបានបង្ហាញនូវទំនុកចិត្តលើភាពធន់របស់អាស៊ាន។ ទំព័រ modernpolicy.eu កាលពីថ្ងៃទី ២២ ខែធ្នូបានចេញផ្សាយអត្ថបទមួយដោយសាស្ត្រាចារ្យ Pankaj Jha នៃសកលវិទ្យាល័យ OP Jindal Global (ឥណ្ឌា) ដែលក្នុងការវិនិច្ឆ័យដោយតួនាទីរបស់ប្រធានអាស៊ាននៃប្រទេសវៀតណាមសហរដ្ឋអាមេរិកបានបង្កើនទំនាក់ទំនងជាមួយសមាគមបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០ ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក។

ក្រោមការធ្វើជាប្រធាននៃប្រទេសវៀតណាម អាស៊ានអាចឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ ហើយសហរដ្ឋអាមេរិកបានបង្ហាញនូវទំនុកចិត្តលើភាពធន់របស់អាស៊ាន។ ទំព័រ modernpolicy.eu កាលពីថ្ងៃទី ២២ ខែធ្នូបានចេញផ្សាយអត្ថបទមួយដោយសាស្ត្រាចារ្យ Pankaj Jha នៃសកលវិទ្យាល័យ OP Jindal Global (ឥណ្ឌា) ដែលក្នុងការវិនិច្ឆ័យដោយតួនាទីរបស់ប្រធានអាស៊ាននៃប្រទេសវៀតណាមសហរដ្ឋអាមេរិកបានបង្កើនទំនាក់ទំនងជាមួយសមាគមបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០ ។

គេហទំព័រ modernpolicy.eu កាលពីថ្ងៃទី២២ ខែធ្នូ បានចុះផ្សាយអត្ថ បទសរសេររបស់លោកសាស្ត្រាចារ្យ Pankaj Jha នៃមហាវិទ្យាល័យ O.P Jindal Global (ឥណ្ឌា) ដែលក្នុងនោះវាយតម្លៃថា ដោយសារតែតួនាទីជា ប្រធានអាស៊ានរបស់វៀតណាម អាមេរិកបានបង្កើនការប្រាស្រ័យទាក់ទង ជាមួយសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២០។

លោកសាសាស្ត្រាចារ្យ Pankaj Jha បានចាត់ទុកថា នៅកិច្ចសន្ទនា អាមេរិក-អាស៊ានលើកទី៣៣ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៤ សីហា នោះ អាមេរិកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃបណ្ដា គោលការណ៍ដ៏ច្បាស់លាស់និងមានតម្លាភាពដោយឈរលើអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ព្រមទាំងយល់ព្រមជាមួយ សាលក្រមឆ្នាំ២០១៦របស់តុលាការអាជ្ញាកណ្ដាលអចិន្រ្តៃយ៍ទីក្រុង ឡាអេ (PCA) ក្នុងករណីបណ្ដឹងពាក់ព័ន្ធដល់សមុទ្រខាងកើតផងដែរ។

ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានអាចឆ្លើយតបនឹងជម្ងឺរាត ត្បាត Covid-19 ហើយអាមេរិកបានសម្ដែងនូវការជឿជាក់ទៅលើលទ្ធភាព ស្ដារឡើងវិញរបស់អាស៊ាន។ អាមេរិកក៏បានសន្យាផ្ដល់ទឹកប្រាក់ជាង៨៧ លានដុល្លាអាមេរិកសម្រាប់សេវាកម្មសុខាភិបាលជាបន្ទាន់ ថ្នាំឱសថនិង ការងារបង្ការទប់ស្កាត់ជម្ងឺ Covid-19 របស់អាស៊ានផងដែរ។

ក្រៅពីនោះ លោកសាស្ត្រាចារ្យរូបនេះបានចាត់ទុកថា កម្មវិធីសហប្រតិ បត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មានរវាងស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) ជាមួយមហាវិទ្យាល័យចំនួន១១នៅវៀតណាម នឹងជួយធ្វើទំនើប កម្មបណ្ដាវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យានិងបច្ចេកទេសនៅវៀតណាម។ ប្រការនេះនឹងជំរុញឲ្យវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាទើបលេចឡើងនៅអាស៊ីអាគ្នេយ៍៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត