ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេង ទោះបីជាត្រូវប្រឈមនឹងការលំបាក និងឧបសគ្គជាច្រើន ជាពិសេសគឺជម្ងឺរាតត្បាត Covid-19 ក៏ដោយ។
កិច្ចសន្ទនាជាមួយសារព័ត៌មានស្តីពីឆ្នាំប្រធានអាស៊ានរបស់វៀតណាម និងផែនការឃោសនាអំពីអាស៊ានដំណាក់កាល២០២១-២០២៥
នាថ្ងៃទី១៨ ខែធ្នូ ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម ដែលជាស្ថាប័នប្រចាំការនៃគណៈកម្មការដឹកនាំការងារឃោសនាព័ត៌មានអំពីអាស៊ាន បានរៀបចំកិច្ចសន្ទនាជាមួយសារព័ត៌មានស្តីពីការបូកសរុបឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម និងផែនការឃោសនាអំពីអាស៊ាន ដំណាក់កាល ២០២១-២០២៥។
ថ្លែងនៅកិច្ចសន្ទនា លោក Trieu Minh Long ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន ទោះបីជាត្រូវប្រឈមនឹងការលំបាក និងឧបសគ្គជាច្រើន ជាពិសេសគឺជម្ងឺរាតត្បាត Covid-19 ក៏ដោយ។
ក្នុងសមិទ្ធផលទាំងនេះមានការរួមចំណែកពីបណ្ដាស្ថាប័នសារព័ត៌មាន។ ហេតុដូច្នេះ គោលបំណងនៃកិច្ចសន្ទនានេះក្រៅពីការបូកសរុប និងវាយតម្លៃលើការងារឃោសនាព័ត៌មានអំពីអាស៊ាននាពេលកន្លងមកវាក៏ជាឱកាសដើម្បីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមជាមួយអ្នកសារព័ត៌មានជួបពិភាក្សាគ្នាលើការកសាងផែនការឃោសនាអំពីអាស៊ានក្នុងរយៈពេល ៥ ឆ្នាំខាងមុខផងដែរ៕
(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន