នាថ្ងៃទី១០ ខែធ្នូ វៀតណាមចាប់ផ្តើមដំណើរការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ១ និងជ្រើសរើសជនស្ម័គ្រចិត្ត

10:38 | 11/12/2020 (ហេង វុធ្ធី)

នាថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ វិទ្យាស្ថានពេទ្យយោធា បានចាប់ផ្តើមកម្មវិធីធ្វើតេស្តគ្លីនិកចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយបានជូនដំណឹងជ្រើសរើសជនស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការស្រាវជ្រាវ។

នាថ្ងៃទី១០ ខែធ្នូ វៀតណាមចាប់ផ្តើមដំណើរការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ១ និងជ្រើសរើសជនស្ម័គ្រចិត្ត

ដំណាក់កាលជ្រើសរើសជនស្ម័គ្រចិត្ត ចំនួន ៦០ នាក់ ដើម្បីចូលរួមក្នុងការវាយតម្លៃសុវត្ថិភាពយោងតាមកម្រិតដូសវ៉ាក់សាំងដែលកើនឡើងជាលំដាប់។

ផ្អែកលើលទ្ធផលនៃការតាមដាននិងការវាយតម្លៃក្រោយរយៈពេល ៧២ ម៉ោងបន្ទាប់ពីចាក់វ៉ាក់សាំងលើមនុស្សចំនួន ៣ នាក់ដំបូង គេទើបតែសំរេចកំណត់កំរិតនិងចំនួនអ្នកចូលរួមបន្តទៀត។

រយៈពេលនៃការសិក្សាស្រាវជ្រាវសម្រាប់មនុស្សម្នាក់ៗដែលបានចូលរួម មានរយៈពេលប្រមាណ ៥៦ ថ្ងៃសម្រាប់ការវាយតម្លៃគោលដៅនៃការសិក្សាស្រាវជ្រាវ និងការតាមដានរហូតដល់ខែទី ៦ ចាប់ពីពេលចាក់វ៉ាក់សាំងជាលើកដំបូងផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត