យុគសម័យ - នាព្រឹកថ្ងៃទី ៩ ខែធ្នូ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេ បើសិនជាប្រៀបនឹងអត្រាប្តូរដែលបានបិទប្រកាស នាថ្ងៃ ០៨ ខែធ្នូ ។ រីឯអត្រាប្តូរប្រាកយ៉ន់ចិនមានការផ្លាស់ប្តូរ នៅធនាគារមួយចំនួន ។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី 0៩ ខែធ្នូ ៖អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេ អត្រាប្តូរប្រាក់យ៉ន់ចិនមានការផ្លាស់ប្តូរ នៅធនាគារមួយចំនួន
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.010 - 23.040 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.220 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.040 - 23.220 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានកើនឡើងត្រឹម 3 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងអត្រាដុល្លារអាមេរិកដែលបានបិទប្រកាស នាម្សិលមិញ ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.021 – 23.221 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.788 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំ 23.144 ដុង / ដុល្លារដែលមានធ្លាក់ចុះត្រឹម 4 ដុង បើសិនជាប្រៀបធៀប នឹងតម្លៃបិទប្រកាស បើសិនប្រៀបធៀបនឹងម្សិលមិញ ។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ពី 33.500 - 3.575 ដុង (ទិញចូល - លក់ចេញ) ដែលមានការធ្លាក់ចុះ 2 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ០៨ ខែធ្នូ ។ ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យ៉ន់ នាថ្ងៃនេះរក្សាក្នុងតំលៃ 3.480 - 3.611 ដុង / យ៉ន់ (ទិញចូល - លក់ចេញ)។ អត្រាប្តូរប្រាក់នេះមានការកើនឡើង 5 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ០៨ ខែធ្នូ។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.470,10 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.505,15 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.615,58 ដុង / យ៉ន់ ដែលគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការការលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី 0៨ាខែធ្នូ។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 27.304,82 - 27.580,62 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.697,45 ដុង / អឺរ៉ូ។ អត្រានេះមានការកើនឡើង 4 ដុងសម្រាប់ការទិញចូលនិង 5 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី 0៨ ខែធ្នូ។
អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank មានការធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងនាថ្ងៃទី 0៥ ខែធ្នូ ដែលមានតំលៃពី 214,68 - 225,86 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក់ | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,719.72 | 16,888.61 | 17,418.03 |
| CANADIAN DOLLAR | CAD | 17,599.74 | 17,777.51 | 18,334.81 |
| SWISS FRANC | CHF | 25,380.46 | 25,636.83 | 26,440.50 |
| YUAN RENMINBI | CNY | 3,470.10 | 3,505.15 | 3,615.58 |
| DANISH KRONE | DKK | - | 3,695.94 | 3,834.75 |
| EURO | EUR | 27,304.82 | 27,580.62 | 28,697.45 |
| POUND STERLING | GBP | 30,150.05 | 30,454.60 | 31,409.30 |
| HONGKONG DOLLAR | HKD | 2,909.37 | 2,938.76 | 3,030.88 |
| INDIAN RUPEE | INR | - | 312.99 | 325.28 |
| YEN | JPY | 214.68 | 216.85 | 225.86 |
| KOREAN WON | KRW | 18.45 | 20.50 | 22.46 |
| KUWAITI DINAR | KWD | - | 75,552.89 | 78,517.60 |
| MALAYSIAN RINGGIT | MYR | - | 5,627.11 | 5,745.76 |
| NORWEGIAN KRONER | NOK | - | 2,588.79 | 2,696.79 |
| RUSSIAN RUBLE | RUB | - | 315.24 | 351.27 |
| SAUDI RIAL | SAR | - | 6,150.89 | 6,392.26 |
| SWEDISH KRONA | SEK | - | 2,678.61 | 2,790.35 |
| SINGAPORE DOLLAR | SGD | 16,867.79 | 17,038.17 | 17,572.28 |
| THAILAND BAHT | THB | 681.11 | 756.79 | 785.21 |
| US DOLLAR | USD | 23,010.00 | 23,040.00 | 23,220.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន