លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងថ្លែងសុន្ទរកថាដ៏សំខាន់នៅឯកិច្ចប្រជុំទាំងនេះ ដែលបញ្ជាក់ពីអត្ថន័យសំខាន់នៃយន្តការសហប្រតិបត្តិការទាំងនេះក្នុងការតភ្ជាប់ក្នុងចំណោមសមាជិកដោយបង្រួមគម្លាតអភិវឌ្ឍន៍ កសាងសហគមន៍អាស៊ាន លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងស្នើវិធានការដើម្បីបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
នាថ្ងៃទី ៦ ខែធ្នូក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានថា៖ ទទួលការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Thongloun Sisoulith នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ , នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេទាំង ៣ អាយយ៉ាវ៉ាឌី - ឆាវប្រាយ៉ា - មេគង្គ (Ayeyawady - Chao Phraya - Mekong) គលើកទី ៩ (ACMECS 9), កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV 10) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV 11)។យោងតាមក្រសួងការបរទេសកិច្ចប្រជុំកំពូល ACMECS លើកទី ៩ កិច្ចប្រជុំកំពូល CLMV លើកទី ១០ និងកិច្ចប្រជុំកំពូល CLV លើកទី ១១ នឹងផ្តោតលើការពិនិត្យឡើងវិញនូវស្ថានភាពកិច្ចសហប្រតិបត្តិការនៃយន្តការក្នុងរយៈពេលពីរឆ្នាំកន្លងមកនិង ទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងថ្លែងសុន្ទរកថាដ៏សំខាន់នៅឯកិច្ចប្រជុំទាំងនេះ ដែលបញ្ជាក់ពីអត្ថន័យសំខាន់នៃយន្តការសហប្រតិបត្តិការទាំងនេះក្នុងការតភ្ជាប់ក្នុងចំណោមសមាជិកដោយបង្រួមគម្លាតអភិវឌ្ឍន៍ កសាងសហគមន៍អាស៊ាន លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងស្នើវិធានការដើម្បីបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
គួរបញ្ជាក់ថាកិច្ចប្រជុំទាំងនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០។
(ប្រភពព័ត៌មាន: VGP)

មតិពីមិត្តអ្នកអាន