វៀតណាមនិងឡាវបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយគ្នា

15:27 | 01/12/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២០) អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងគណៈប្រតិភូក្រសួងការបរទេសបានអញ្ជើញចូលជួបសំដែងការអបអរសាទរឯកអគ្គរដ្ឋទូតឡាវនៅទីក្រុងហាណូយ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung

លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang និងមន្ត្រីនិងបុគ្គលិកទាំងអស់នៃស្ថានទូតឡាវក្នុងឱកាសខួបលើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រទេសឡាវសម្រេចបានក្នុងការអភិវឌ្ឍន៍ និងការពារប្រទេសក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ។ លោកអនុរដ្ឋមន្រ្តីក៏បានសម្តែងក្តីរីករាយដែលទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវបន្តពង្រឹងនិងអភិវឌ្ឍក្នុងបរិបទនៃការផ្ទុះឡើងជំងឺ COVID-១៩ នៅលើពិភពលោក។ នៅឆ្នាំ ២០២០ ភាគីទាំងពីរបានរៀបចំសកម្មភាពខាងក្រៅសំខាន់ៗមួយចំនួនដែលអាចបត់បែនបាននិងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានបញ្ជាក់ថាលោកនឹងបន្តធ្វើការជិតស្និទ្ធថែមទៀតជាមួយក្រសួងការបរទេសវៀតណាមក្នុងការជំរុញនិងអភិវឌ្ឍនូវចំណងមិត្តភាពដ៏ អស្ចារ្យនិងចំណងសាមគ្គីភាពពិសេសក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសឡាវនិងវៀតណាម៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត