វៀតណាមជាមួយនឹងអព្ភូតហេតុនៃសម័យកាល

09:20 | 25/11/2020

ក្នុងអត្ថបទ “ វៀតណាមនាំមុខគេក្នុងប្លុកពាណិជ្ជកម្មសេរីធំបំផុត” នៅក្នុងទំព័រកាសែតពីរ៉ាមីត របស់អេហ្ស៊ីប កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា អ្នកស្រាវជ្រាវអាស៊ីលោក Kamal Gaballa បានមានប្រសាសន៍ថា៖ ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធនានា បានបង្ហាញពីអព្ភូតហេតុនៃសម័យកាល ក្នុងនោះមានតួនាទីដ៏សំខាន់របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភព លោក។

វៀតណាមជាមួយនឹងអព្ភូតហេតុនៃសម័យកាល (រូបថត៖ Ahram)

ក្រោយពីការចរចាយ៉ាងតឹងតែងអស់រយៈពេល ៨ ឆ្នាំ និង ៣០ លើករួចមក ថ្នាក់ដឹកនាំនៃប្រទេសទាំង១៥ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងធំជាងគេនៅក្នុងតំបន់និងបើកឱកាសថ្មីៗសម្រាប់អង្គភាពអាជីវកម្មនៃបណ្តាប្រទេសជាសមាជិកផងដែរ។

សម្រាប់ប្រទេសវៀតណាមវិញ កិច្ចព្រមព្រៀងនេះនឹងជំរុញការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអនុញ្ញាតឱ្យសមាជិករបស់ខ្លួន ក្លាយជាដៃគូដ៏សកម្មនិងខ្លាំងក្លាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួម។ កិច្ចព្រមព្រៀងនេះក៏បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរណកម្មរវាងអាស៊ាននិងដៃគូនានាផងដែរ៕

(ប្រភពព័ត៌មាន: vovoworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត