យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា (នាដើមសប្តាហ៍) ៖ អត្រាប្តូរប្រាក់ដុល្លារអាមេរិក អត្រាប្តូរប្រាក់អឺរ៉ូនិងអត្រាប្តូរប្រាក់យ៉េនគ្មានការប្រែប្រួលនៅដើមសប្តាហ៍ អត្រាប្តូរប្រាក់យន់កើនឡើង ៤ ដុង។
អត្រាប្តូរប្រាក់ដុល្លារអាមេរិក អត្រាប្តូរប្រាក់អឺរ៉ូនិងអត្រាប្តូរប្រាក់យ៉េនគ្មានការប្រែប្រួលនៅដើមសប្តាហ៍ អត្រាប្តូរប្រាក់យន់កើនឡើង ៤ ដុង។
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.055 - 23.085 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.265 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលសម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងថ្ងៃទី ២១ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.085 - 23.265 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងថ្ងៃទី ២១ ខែវិច្ឆិកា។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកកើនឡើង 1 ដុង ប្រៀបធៀបនឹងអត្រាប្តូរប្រាក់ដុល្លារអាមេរិកដែលបានបិទប្រកាសកាលពីថ្ងៃទី ២១ ខែវិច្ឆិកា។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.069 – 23.269 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.175 ដុង / ដុល្លារនិងលក់ចេញក្នុងតម្លៃ 23.824 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.175 ដុង / ដុល្លារដែលធ្លាក់ចុះ 4 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស កាលពីថ្ងៃទី ២១ ខែវិច្ឆិកា។ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យន់ 3.490 - 3.565 ដុង (ទិញចូល - លក់ចេញ) ដែលកើនឡើង 4 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ២១ ខែវិច្ឆិកា។
ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យន់ នាថ្ងៃនេះរក្សាក្នុងតំលៃពី 3.467 - 3.597 ដុង / យន់ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះកើនឡើង 1 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ២១ ខែវិច្ឆិកា។ នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យន់ត្រូវបានទិញចូលក្នុងតំលៃ 3.455,64 ដុង / យន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.490,54 ដុង / យន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.600,50 ដុង / យន់ ដែលគ្មានការប្រែប្រួលទេ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ២១ ខែវិច្ឆិកា។
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 26.818,08 - 27.088,97 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.185,84 ដុង / អឺរ៉ូ។ អត្រាននេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ២១ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់យ៉េននៅធនាគារ Vietcombank មានការប្រែប្រួលបន្តិចបន្តួច បើប្រៀបធៀបនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ដែលមានតំលៃពី 215,78 - 227,02 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,463.12 | 16,629.41 | 17,150.69 |
| CANADIAN DOLLAR | CAD | 17,283.28 | 17,457.86 | 18,005.10 |
| SWISS FRANC | CHF | 24,820.87 | 25,071.58 | 25,857.49 |
| YUAN RENMINBI | CNY | 3,455.64 | 3,490.54 | 3,600.50 |
| DANISH KRONE | DKK | - | 3,626.47 | 3,762.67 |
| EURO | EUR | 26,818.08 | 27,088.97 | 28,185.84 |
| POUND STERLING | GBP | 29,985.10 | 30,287.98 | 31,237.41 |
| HONGKONG DOLLAR | HKD | 2,914.40 | 2,943.83 | 3,036.11 |
| INDIAN RUPEE | INR | - | 311.83 | 324.06 |
| YEN | JPY | 215.78 | 217.96 | 227.02 |
| KOREAN WON | KRW | 17.98 | 19.98 | 21.89 |
| KUWAITI DINAR | KWD | - | 75,699.94 | 78,670.29 |
| MALAYSIAN RINGGIT | MYR | - | 5,611.85 | 5,730.17 |
| NORWEGIAN KRONER | NOK | - | 2,524.91 | 2,630.23 |
| RUSSIAN RUBLE | RUB | - | 304.42 | 339.21 |
| SAUDI RIAL | SAR | - | 6,164.67 | 6,406.57 |
| SWEDISH KRONA | SEK | - | 2,641.65 | 2,751.85 |
| SINGAPORE DOLLAR | SGD | 16,821.35 | 16,991.26 | 17,523.88 |
| THAILAND BAHT | THB | 676.13 | 751.25 | 779.46 |
| US DOLLAR | USD | 23,055.00 | 23,085.00 | 23,265.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន