យុគសម័យ- នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ៖ អត្រាប្តូរប្រាក់អាមេរិកចាប់ផ្តើមកើនឡើងវិញ ដែលកើនឡើង 10 ដុង។ ក្នុងនោះអត្រាប្តូរប្រាក់យន់ នាពេលព្រឹកថ្ងៃទីនេះមានការប្រែប្រួល នៅធនាគារមួយចំនួន។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ១៩ ខែវិច្ឆិកា៖ អត្រាប្តូរប្រាក់ដុល្លារអាមេរិកចាប់ផ្តើមកើនឡើងវិញ អត្រាប្តូរប្រាក់យន់មានការប្រែប្រួល នៅធនាគារមួយចំនួន
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.060 - 23.090 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.270 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកកើនឡើង 10 ដុងសម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងថ្ងៃទី ១៨ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.090 - 23.270 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះធ្លាក់ចុះ 10 ដុង បើប្រៀបធៀបនឹងថ្ងៃទី ១៨ ខែវិច្ឆិកា។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកកើនឡើង 3 ដុង ប្រៀបធៀបនឹង អត្រាប្តូរប្រាក់ដុល្លារអាមេរិកដែលបានបិទប្រកាសកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.066 – 23.266 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.175 ដុង / ដុល្លារនិងលក់ចេញក្នុងតម្លៃ 23.809 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.164 ដុង / ដុល្លារដែលគ្មានការប្រែប្រួលទេ បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យន់ 3.493 - 3.568 ដុង (ទិញចូល - លក់ចេញ) ដែលគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ១៨ ខែវិច្ឆិកា។
ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យន់ នាថ្ងៃនេះរក្សាក្នុងតំលៃពី 3.472 - 3.603 ដុង / យន់ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះធ្លាក់ចុះ 3 ដុង សម្រាប់ទាំងការទិញចូលនិង ការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ១៨ ខែវិច្ឆិកា។ នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យន់ត្រូវបានទិញចូលក្នុងតំលៃ 3.462,70 ដុង / យន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.497,68 ដុង / យន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.607,87 ដុង / យន់ ដែលកើនឡើង 15 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ១៨ ខែវិច្ឆិកា។
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 26.738,01 - 27.008,09 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.101,68 ដុង / អឺរ៉ូ។ អត្រាននេះធ្លាក់ចុះ 58 ដុងសម្រាប់ការទិញចូលនិងធ្លាក់ចុះ 62 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ១៨ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់យ៉េននៅធនាគារ Vietcombank កើនឡើង 1 ដុង បើប្រៀបធៀបនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ដែលមានតំលៃពី 215,72 - 226,96 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,468.93 | 16,635.28 | 17,156.74 |
| CANADIAN DOLLAR | CAD | 17,255.33 | 17,429.63 | 17,975.98 |
| SWISS FRANC | CHF | 24,779.95 | 25,030.25 | 25,814.85 |
| YUAN RENMINBI | CNY | 3,462.70 | 3,497.68 | 3,607.87 |
| DANISH KRONE | DKK | - | 3,615.45 | 3,751.22 |
| EURO | EUR | 26,738.01 | 27,008.09 | 28,101.68 |
| POUND STERLING | GBP | 29,894.42 | 30,196.38 | 31,142.93 |
| HONGKONG DOLLAR | HKD | 2,915.25 | 2,944.70 | 3,037.00 |
| INDIAN RUPEE | INR | - | 312.02 | 324.26 |
| YEN | JPY | 215.72 | 217.90 | 226.96 |
| KOREAN WON | KRW | 18.05 | 20.05 | 21.97 |
| KUWAITI DINAR | KWD | - | 75,716.28 | 78,687.26 |
| MALAYSIAN RINGGIT | MYR | - | 5,604.84 | 5,723.00 |
| NORWEGIAN KRONER | NOK | - | 2,513.71 | 2,618.57 |
| RUSSIAN RUBLE | RUB | - | 304.60 | 339.42 |
| SAUDI RIAL | SAR | - | 6,165.51 | 6,407.44 |
| SWEDISH KRONA | SEK | - | 2,639.12 | 2,749.21 |
| SINGAPORE DOLLAR | SGD | 16,824.98 | 16,994.93 | 17,527.66 |
| THAILAND BAHT | THB | 674.27 | 749.19 | 777.32 |
| US DOLLAR | USD | 23,060.00 | 23,090.00 | 23,270.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន