សារព័ត៌មានអ៊ីតាលី៖ វៀតណាមឈានមុខគេក្នុងការធ្វើសមាហរណកម្ម សេដ្ឋកិច្ចនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

12:42 | 13/11/2020

តាមអត្ថបទនេះថា វៀតណាមបានចូលកាន់តំណែងជាប្រធានអាស៊ានកាល ពីខែមករាឆ្នាំ២០២០ ហើយបានបង្ហាញឲ្យឃើញនូវសមត្ថភាពបន្សាំយ៉ាង ល្អនៅក្នុងបរិបទដ៏លំបាកដោយសារជម្ងឺ Covid-19។

សារព័ត៌មានអ៊ីតាលី៖ វៀតណាមឈានមុខគេក្នុងការធ្វើសមាហរណកម្ម សេដ្ឋកិច្ចនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

ទីភ្នាក់ងារសារព័ត៌មាន Inter Press Service ដែលមានទីស្នាក់ការនៅ ទីក្រុងរ៉ូម (អ៊ីតាលី) កាលពីថ្ងៃទី១២ វិច្ឆិកា បានចុះផ្សាយអត្ថបទដោយវាយ តម្លៃថា ឆ្នាំ២០២០ជាឆ្នាំដែលវៀតណាមត្រៀមខ្លួនជាស្រេចសម្រេចបាន ការរីកចម្រើនដើម្បីឈានឡើងក្លាយទៅជាប្រទេសនាំមុខគេក្នុងតំបន់។ តាមអត្ថបទនេះថា វៀតណាមបានចូលកាន់តំណែងជាប្រធានអាស៊ានកាល ពីខែមករាឆ្នាំ២០២០ ហើយបានបង្ហាញឲ្យឃើញនូវសមត្ថភាពបន្សាំយ៉ាង ល្អនៅក្នុងបរិបទដ៏លំបាកដោយសារជម្ងឺ Covid-19។

ការសម្រេចរួចរាល់ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) ក្រោមអធិបតីភាពរបស់វៀតណាមក្នុងឆ្នាំនេះ នឹងពង្រឹងតួនាទីដ៏សំខាន់របស់វៀត ណាមនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ការជំរុញកិច្ចព្រមព្រៀង RCEP យ៉ាងសកម្មរបស់ វៀតណាម នោះ បានគូសសញ្ញានូវការប្រែខ្លួនក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុង ចំណោមខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតនិងមានភាពស្អិតរមួតអន្តរជាតិបំផុតនៅក្នុងតំបន់៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត