យុគសម័យ - នាថ្ងៃទី ១២ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានថ្លែងសុន្ទរកថានៅឯសម័យប្រជុំបើកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដោយអះអាងឡើងវិញនូវគោលជំហររបស់វៀតណាមចំពោះគោលនយោបាយកិច្ចការបរទេសក៏ដូចជា មជ្ឈភាពនិងអព្យាក្រឹតភាពរបស់អាស៊ាន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានថ្លែងសុន្ទរកថានៅឯសម័យប្រជុំបើកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដោយអះអាងឡើងវិញនូវគោលជំហររបស់វៀតណាមចំពោះគោលនយោបាយកិច្ចការបរទេសក៏ដូចជា មជ្ឈភាពនិងអព្យាក្រឹតភាពរបស់អាស៊ាន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ការផ្ទុះឡើងនៃជំងឺ COVID-១៩ បានឆក់យកអាយុជីវិតមនុស្សរាប់លាននាក់ធ្វើឱ្យប៉ះពាល់ដល់ជីវិតពិភពលោក និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការសេដ្ឋកិច្ចសង្គមដែលត្រូវបានប្រមូលផ្តុំក្នុងរយៈពេលជាច្រើនទសវត្ស។ ឆ្នាំ ២០២០ កំពុងបិទជាបណ្តើរៗជាមួយនឹងការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងភាពស្មុគស្មាញនៅក្នុងស្ថានភាពពិភពលោក។ ជាងនេះទៅទៀត ប្រជាជាតិនិងប្រជាជននៅលើពិភពលោក ត្រូវការសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ប្រជាជនត្រូវយកចិត្តទុកដាក់ថែរក្សាការពារនិងចែករំលែកដើម្បីជៀសផុតពីគ្រាលំបាកនេះ។ នេះអាចធ្វើទៅបានលុះត្រាតែទំនាស់ផលប្រយោជន៍ភាពខុសគ្នានៃការគិត និងវិធីសាស្រ្តត្រូវបានដោះស្រាយដោយការជឿទុកចិត្តគ្នាស្មារតីស្ថាបនានិងអាកប្បកិរិយាសុច្ឆន្ទៈផងដែរ។
វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់តាមគោលការណ៍រក្សាឯករាជ្យស្វ័យភាព ពហុភាវូបនីយកម្មនិងធ្វើពិពិធកម្មនូវទំនាក់ទំនងកិច្ចការបរទេស; វៀតណាមជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលខិតខំដើម្បីសន្តិភាពសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ស្មារតីនោះបាននាំវៀតណាមឈានដល់ភាពចាស់ទុំនិងរីកចម្រើនក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកហើយនឹងបន្តធ្វើជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយការបរទេសរបស់យើងជាពិសេសក្នុងបរិបទនៃពិភពលោកកំពុងវិវត្តន៍ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានដូចសព្វថ្ងៃ។
ដំណើរការនៃការចូលរួមនិងអមអាស៊ានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ គឺជាការបង្ហាញអោយវៀតណាមអនុវត្តគោលនយោបាយកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ អាស៊ានបានក្លាយជាឆ័ត្ររួមមួយ ហើយសហគមន៍អាស៊ានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការថែរក្សាអត្តសញ្ញាណអាស៊ីអាគ្នេយ៍ផងដែរ។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងស្មារតី“ ភាពស្អិតរមួតនិងការឆ្លើយតបដ៏សកម្ម” វៀតណាមគោរពចំពោះចំណងសាមគ្គីភាព និងការជួយគាំទ្រដ៏មានតម្លៃពីបណ្តាប្រទេសសមាជិកដៃគូនិងមិត្តភក្តិអាស៊ាន ដើម្បីឲ្យសហគមន៍អាស៊ាននឹងជំនះបានយ៉ាងរឹងមាំ រក្សាសន្ទុះនៃការតភ្ជាប់កសាងសហគមន៍និងពង្រឹងតួនាទីស្នូលរបស់អាស៊ាននិងកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ អព្យាក្រឹត និងស្ថេរភាព។
គួរបញ្ជាក់ថា លោកប្រធានហូជីមិញធ្លាប់បានបញ្ជាក់ថា “សាមគ្គីភាពគឺជាកម្លាំងដ៏មុតមាំ”។ មានតែតាមរយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្តនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាការមូលមតិគ្នាប៉ុណ្ណោះ ដែលអាស៊ាននិងពិភពលោក អាចរួមគ្នាជំនះពុះពាលរាល់ការលំបាក បញ្ហាប្រឈមព្រមទាំងជួយស្តារកំណើនសេដ្ឋកិច្ច រក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន